ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy
ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃ២ពាន់លានដុល្លារអាមេរិកកំពុងត្រៀមខ្លួនដំណើរការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីមានការរៀបចំដំឡើងរោងចក្របេតុងលាយស្រាច និងការនាំចូលសម្ភារនិងគ្រឿងចក្រសម្រាប់ការសាងសង់។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលបានទន្ទឹងរងចាំការចាប់ផ្តើមសាងសង់អស់រយៈពេលជាង១ឆ្នាំរួចមកនោះ ឥឡូវកំពុងត្រៀមខ្លួនដំណើរការសាងសង់ហើយ នេះបើយោងតាមការយល់ឃើញដោយវិនិយោគិនដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលឯកឧត្ដមបានធ្វើដំណើរទស្សៈកិច្ចទៅកាន់ខេត្តព្រះសីហនុកាលពីម្សិលមិញនេះ។
ជាមួយនឹងការសាទរចំពោះគម្រោងផ្លូវមួយខ្សែនេះ ឯកឧត្ដមបានសរសេរលើទំព័រហ្វ៊េសប៊ុកខ្លួនថា៖«កំពង់តែដើរមើល [ផ្លូវហ៊ុន សែនកែវផុស] ងាកមើលទៅខាងឆ្វេងដៃភ្ញាក់ព្រើត ដោយសារតែឃើញគ្រឿងចក្រ ឧបករណ៍ រថយន្តសុទ្ធតែថ្មីៗជាច្រើនគ្រឿង សម្រាប់យកមកបម្រើឲ្យការងារសាងសង់ផ្លូវហៃវ៉េល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ»។
«ហើយតាមមើលទៅ មិនយូរទេយើងទាំងអស់គ្នានឹងបានធ្វើដំណើរប្រកបដោយសុវត្ថិភាពរយៈពេល៩០នាទីភ្នំពេញ-ខេត្តព្រះសីហនុ»ឯកឧត្ដមបានបន្ថែម។
ជាមួយគ្នានេះដែរ កន្លងមក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធីក៏បានធ្លាប់ចុះត្រួតពិនិត្យសកម្មភាពដំឡើងរោងចក្រលាយបេតុងដ៏ធំមួយសម្រាប់បម្រើឲ្យការងារសាងសង់ផ្លូវមួយខ្សែនេះដែលមានទីតាំងនៅតំបន់ផ្លូវហ៊ុនសែនកែវផុសតែម្តង។
ទន្ទឹមនឹងនេះដែរ កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្រោមកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនអាចនឹងចាប់ផ្តើមនាពេលឆាប់ៗនេះគឺនៅចន្លោះខែ កុម្ភៈ និង មិនា ឆ្នាំ ២០១៩ នេះ។
ជាងនេះទៅទៀត ស្របពេលដែលរដ្ឋាភិបាលកម្ពុជាពោលគឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យពន្លឿនការចាប់ផ្តើមការសាងសង់ផ្លូវមួយខ្សែនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian ក៏បានឲ្យដឹងដែរថាការចាប់ផ្តើមសាងសង់ផ្លូវក្រវាត់ក្រុងទី៣កាលពីពេលថ្មីៗនេះ គឺនឹងក្លាយទៅជាចំណុចចាប់ផ្តើមសម្រាប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។