ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ នេះបើយោងតាមលទ្ធផលនៃការចុះពិនិត្យការដ្ឋានសាងសង់ផ្ទាល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះគឺត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Minconsult Sdn. Bhd. ដោយនឹងប្រើរយៈពេលសាងសង់៤៨ខែ។
គម្រោងនេះ គឺជាគម្រោងវិនិយោគទីមួយ និងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលនឹងត្រូវឆ្លងកាត់ខេត្តនិងរាជធានីចំនួន៥ ដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ (អានបន្ថែម)
យោងតាមការបញ្ជាក់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីពេលថ្មីៗ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម ពោលគឺចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៣។ (អានបន្ថែម)
ក្រៅពីផ្លូវល្បឿនលឿននេះ ការសាងសង់នៃគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល ក៏គ្រោងនឹងបញ្ចប់នៅមុនកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២៣ ផងដែរ។ (អានបន្ថែម)


