ផ្លូវ៨ ខ្សែនៅខេត្តកែបបើកការដ្ឋានសាងសង់ជាផ្លូវការ

រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ២៣ ធ្នូ បានបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ១ ខ្សែ និងស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន ០៧ ខ្សែ ក្នុងគោលបំណងដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។

ពិធិបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធដទៃទៀត។

ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ «ការបើកការដ្ឋានជួសជុល និងស្ថាបនាផ្លូវនាពេលនេះ គឺជាសមិទ្ធិផលមួយថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបានផ្តល់អោយប្រជាពលរដ្ឋ និងសាធារណៈជនសម្រាប់ការប្រើប្រាស់ជាប្រយោជន៍។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ ចំពោះផលប៉ះពាល់ដែលកើតឡើងពីការជួសជុលនេះ។

ខេត្តកែប ចាត់ទុកថាជាខេត្តមានសក្ដានុពលមួយ ដោយមានគម្រោងជាច្រើនបាន និងកំពុងបង្ហាញខ្លួន។ តួយ៉ាងដូចជា កាលពីថ្មីៗនេះ រដ្ឋបាលខេត្តបានបង្ហាញពីគម្រោងកសាងកំពង់ផែទេសចរណ៍ នៅលើកោះទន្សាយ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ (អានបន្ថែម)

បន្ថែមពីនេះ រដ្ឋបាលក៏កំពុងពង្រីកឆ្នេរកម្សាន្ត ២ កន្លែងបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]