ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយទៀតបានបើកការដ្ឋានសាងសង់នៅតំបន់អភិវឌ្ឍន៍ក្រុង�

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន Chip Mong Retail បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិដំបូងបង្អស់របស់ខ្លួនឈ្មោះថា Chip Mong 271 Mega Mall មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ២៧១។

ផ្សារទំនើបលំដាប់អន្តរជាតិមួយនេះគឺគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណជា ១៦០.០០០ម៉ែត្រការ៉េ (ឬស្មើនឹង ១៦ហិកតា) ដែលនឹងផ្ដល់សេវាកម្មដួចជា ហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង ភោជនីយដ្ឋាន កន្លែកម្សាន្តកុមារ ហាងលក់សម្លៀកបំពាក់ទូទៅ សម្លៀកបំពាក់កីឡាម៉ាកល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ ដែលទាំងអស់នេះនឹងឆ្លុះបញ្ជាំងពីពាក្យស្លោករបស់ Chip Mong 271 Mega Mall «Everyday discovery» ដែលមានន័យថា “ស្វែងរកអ្វីៗថ្មីជារៀងរាល់ថ្ងៃ”។ បន្ថែមពីនេះទៅទៀត ផ្សារទំនើប 271 Mega Mall មានផ្ទៃក្រឡាសំរាប់ជួលចំនួន ៥៨.០០០ ម៉ែត្រការ៉េ (ឬស្មើនឹង ៥,៨ ហិកតា) ហើយមានច្រកចូលធំទូលាយរួមទាំងចំណតរថយន្តចំនួន ១៩៧០កន្លែង និងចំណតម៉ូតូចំនួន ៥៤០កន្លែង។

ការសាងសង់ផ្សារទំនើបនេះ គឺរំពឹងថានឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២០។ ទាក់ទងទៅនឹងទុនវិនិយោគរបស់ផ្សារទំនើប 271 Mega Mall គឺមិនទាន់មានព័ត៌មានជាក់លាក់អំពីទំហំទឹកប្រាក់នៅឡើយទេ។ ក៏ប៉ុន្តែយោងតាមការប្រកាសរបស់ក្រុមហ៊ុន Chip Mong Retail បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនបានបោះទុនវិនិយោគប្រមាណជា ២៥២លានដុល្លារអាមេរិក ទៅលើគម្រោងបង្កើតផ្សារទំនើបរបស់ខ្លួន រួមមាន Chip Mong 271 Mega Mall, Chip Mong Baktouk Commercial Center, Chip Mong Sensok Mall, Chip Mong Supermarket, និង Chip Mong 598 Mall។

ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ខាងលើ គឺប្រារព្ធឡើងក្រោមអធិបតិភាពរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងភ្ញៀវកិត្តិយសជាច្រើនអ្នកទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]