ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សម្ពោធបើកកម្មវិធីថ្មី Mega អស្ចារ្យ និងប្រគល់រង្វាន់ធំឡានថ្មី១គ្រឿងដល់អតិថិជន

ប្រូម៉ូសិន Mega Celebration ទើបតែបានបញ្ចប់កាលពីខែ៤កន្លងទៅនេះ និងបានរកឃើញអតិថិនដែលមានសំណាងបានក្លាយខ្លួនជាម្ចាស់រថយន្ត Mitsubishi ដ៏ថ្មីស្រឡាងមួយគ្រឿង ខណៈកន្លងមកមិនធ្លាប់មានផ្សារទំនើបណាមួយហ៊ានផ្ដល់ជូនវង្វាន់ធំបែបពីមុនមកទេ។ រង្វាន់ដ៏ធំមិនធ្លាប់មាននេះ ត្រូវបានប្រគល់ជូនម្ចាស់ជ័យលាភីដោយផ្ទាល់ក្នុងកម្មវិធីសម្ពោធប្រម៉ូសិនថ្មី Mega អស្ចារ្យ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នេះតែម្តង។

កម្មវិធីដ៏វិសេសអស្ចារ្យខាងលើនេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបដូចជា លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថេលជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបជីប ម៉ុង ២៧១ ដែលបាន បង្កើតឡើងដោយកូនខ្មែរមួយនេះ តែងតែនាំមកនូវអ្វីដែលថ្មីជូនអតិថិជនជានិច្ច ជាពិសេសការបង្កើតនូវប្រូម៉ូសិនថ្មីៗដែលកាន់តែអស្ចារ្យ និងកាន់តែពិសេស ជាងមុនទៅទៀតគឺកម្មវិធីបញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏ធំបំផុត MEGA អស្ចារ្យដែលមានការបញ្ចុះតម្លៃរហូតដល់ ៧០ភាគរយ ពីហាងប្រ៊េនល្បីៗជាច្រើន នឹង ការផ្តល់ជូនកាដូរជាច្រើនរហូតដល់ជាង ១០០០រង្វាន់ ជារៀងរាល់ថ្ងៃ សម្រាប់ការចំណាយចាប់ពី ១៥ដុល្លារ ឡើងទៅក្នុង ១វិក័យប័ត្រ  និងការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ខែ  ដែលរង្វាន់ធំ គឺ រថយន្ដស៊េរីទំនើប ២០២៤ ដំណើរកម្សាន្ដទៅកាន់ទីក្រុងប៉ារីស  និង សៀងហៃ ។ កម្មវិធីនេះត្រូវបានចាប់ផ្តើមចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៤។ ដូចេ្នះចាំកាលទៀត? ទិញកាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើនជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ៣០០លានដុល្លារ  សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ  មានហាងល្បីៗទាំងជាតិ  និងអន្តរជាតិជាង១០០ហាង  ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ  ដែលមានម្ចាស់ជាកូនខ្មែរនេះ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]