ផ្សារទំនើប ៧ នឹងបង្ហាញខ្លួននៅភ្នំពេញក្នុងឆ្នាំនេះ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីក្រុងដែលកំពុងតែរីកចំរើន ផ្សារទំនើបចំនួន ៧ រំពឹងថានឹងបើកដំណើរការនៅទីតាំងផ្សេងៗគ្នាជុំវិញរាជធានីភ្នំពេញក្នុងឆ្នាំនេះ ហើយមានមួយចំនួនទៀតគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០១៩ បើយោងតាមការរបាយការណ៍របស់ CBRE Cambodia
ក្នុងចំណោមផ្សារទំនើបទាំង៧ នេះ មានខ្លះកំពុងសាងសង់និងខ្លះទៀតសាងសង់រួមជាស្រេចរងចាំថ្ងៃបើកសម្ពោធ។ ផ្សារទំនើបនេះត្រូវបានបែងចែកជាបីប្រភេទរួមមានផ្សារសហគមន៍ (community mall)ផ្សារទំនើប (shopping mall)និងផ្សារទំនើបជួលលក់រាយ (Retail Podium) ដែលមានដូចជា:
-ផ្សារទំនើបAeon Mall 2 នៅសែនសុខ (ក្រឡាផ្ទៃ ៧០.៥០០ ម៉ែត្រការ៉េ)
-ផ្សារទំនើបប្រភេទផ្សារសហគមន៍Midtown Mall community(ក្រឡាផ្ទៃ ៥.០០០ ម៉ែត្រការ៉េ)
-ផ្សារទំនើបParkson Phnom Penh City នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (ក្រឡាផ្ទៃ ៧០.២០០ម៉ែត្រការ៉េ)
-ផ្សារទំនើបប្រភេទផ្សារសហគមន៍ Noro Mall នៅបឹងកេងកង ១ (ក្រឡាផ្ទៃ ១០.០០០ ម៉ែត្រការ៉េ)
-ផ្សារទំនើបThe Bridge Retail Podium នៅជិតសាកលវិទ្យាល័យបៀលប្រាយ (ក្រឡាផ្ទៃ ២០.០០០ ម៉ែត្រការ៉េ)
-ផ្សារទំនើបThe Park Community Mall នៅច្បារអំពៅ (ក្រឡាផ្ទៃ ១០.០០០ ម៉ែត្រការ៉េ)
-ផ្សារទំនើបDowntown 93 Community Mall នៅជិតស្ពានច្បារអំពៅនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស (ក្រឡាផ្ទៃ ៣.៨០០ ម៉ែត្រការ៉េ)
ដោយឡែក យើងមិនទាន់ដឹងពីកាលបរិច្ឆេទពិតប្រាកដនៃការបើកសម្ពោធផ្សារទំនើបនីមួយៗនោះទេ។
ក្រៅពីផ្សារទំនើបទាំង ៧ នេះ ក៏មានផ្សារទំនើបជាច្រើនកន្លែងទៀតកំពុងសាងសង់ហើយរំពឹងថានឹងបើកដំណើរការក្នុងឆ្នាំ ២០១៩ រួមមាន Orkide the Royal Mall, Olympia Plaza, Diamond Plaza, Tropic Mall, and Eco Mall។
មិនត្រឹមតែផ្សារទំនើបដែលនឹងត្រូវបញ្ចប់ និង បើកដំណើរការនៅឆ្នាំនេះទេ ក៏នៅមានគម្រោងជាច្រើនទៀតទាំងសាងសង់ដោយរដ្ឋាភិបាលនិងទាំងឯកជនក៏នឹងបញ្ចប់ក្នុងឆ្នាំនេះផងដែរ រួមមានសំណង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានអាកាស ផ្លូវថ្នល់ការដឹកជញ្ជូនសាធារណៈខុនដូអាគារពាណិជ្ជកម្ម ក៏ដូចជាគម្រោងសំណង់ផ្សេងៗជាច្រើន។

Aeon Mall 2

Midtown Mall community mall

Parkson Phnom Penh City

Noro Mall community mall

The Bridge Retail Mall

The Park Community Mall

Downtown 93 Community Mall

ផែនទីសម្រាប់ផ្សារទាំងអស់ ប្រភព: CBRE Cambodia
- Video Advertisement -