ពិព័រណ៍គ្រឿងចក្រសម្រាប់ឧស្សាហកម្មសំណង់ និងរ៉ែ សម្រេចបានជោគជ័យបំផុតក្នុងពេល៣ថ្ងៃនៅបាងកក

ពិព័រណ៍ CBA Expo 2023 ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកដំបូង ដែលទទួលបានជោគជ័យយ៉ាងល្ពបំផុត ក្រោយបានប្រព្រឹត្តិឡើងអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាល BITEC នៃទីក្រុងបាងកក ប្រទេសថៃ។ ពិព័រណ៍ដ៏ធំមួយនេះផ្តោតសំខាន់លើការតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ បច្ចេកវិទ្យាទំនើបៗសម្រាប់ឧស្សាហកម្មសំណង់ និងឧស្សាហកម្មរុករករ៉ែ។

ក្នុងពិធីសម្ពោធនោះ លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ) បានមានប្រសាសន៍ថា បច្ចេកវិទ្យាទំនើបៗ និងនវានុវត្តន៍ទាំងនេះនឹងក្លាយជាគន្លឹះក្នុងការពង្រឹងសមត្ថភាពអាជីវកម្មរបស់ប្រតិបត្តិករឧស្សាហកម្មសំណង់ថៃគ្រប់កម្រិតឱ្យស្របតាមស្តង់ដារអន្តរជាតិ នឹងអាច​ជំនះបាននូវរាល់​ឧបសគ្គ​ និង​បញ្ហាជាច្រើន​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ដូច​ជា​ការ​កើន​ឡើង​នៃ​តម្លៃ​សម្ភារៈសំណង់​ជាដើម។ ការដាក់ចេញនូវគ្រឿងចក្រទំនើបៗ បច្ចេកវិទ្យា និងការច្នៃប្រឌិតទាំងនេះ នឹងក្លាយជាវិធីសាស្រ្តមួយក្នុងការជួយគាំពារសង្គម និងបរិស្ថាន រួមទាំងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងបញ្ហាផ្សេងៗទៀតផងដែរ។ ម្យ៉ាងទៀត គន្លឺះសំខាន់ៗទាំងនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពសហគ្រិន និងសក្តានុពលឧស្សាហកម្មរបស់ប្រទេសថៃ។លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ)

លោក Sirapop Tantitham នាយកគ្រប់គ្រង O.C.R. លីមីតធីត ដែលជាអ្នកចែកចាយគ្រឿងចក្រធុនធ្ងន់សម្រាប់ការសាងសង់រួមបញ្ចូលគ្នា កសិកម្ម និងការជីកយករ៉ែក្រោមម៉ាកយីហោ XCMG បាននិយាយថា ឧស្សាហកម្មសំណង់ក្នុងស្រុកកំពុងស្ថិតក្នុងស្ថានភាពរីកលូតលាស់ខ្លាំង ដូច្នេះវាជាអ្នករួមចំណែកដល់បញ្ហាបរិស្ថានផងដែរ។ លោក Sirapop បន្តថា បំណងសំខាន់របស់ O.C.R. គឺបង្កើតភាពជោគជ័យក្នុងផ្នែកពាណិជ្ជកម្ម ដើម្បីជួយគាំពារសង្គម និងបរិស្ថានលើឆាកអន្តរជាតិ ដូច្នេះយើងប្រៀបដូចជា​​កងទ័ព​ក្នុងសង្រ្គាម​បច្ចេកវិទ្យា​អញ្ជឹង ជាពិសេសលើវិស័យថាមពលដែលតំណាងឱ្យឧស្សាហកម្មសំណង់ និងការជីកយករ៉ែ បច្ចេកវិទ្យាជួយបរិស្ថាន រោចក្របេតុង និងសម្ភារៈបរិក្ខារដ៏សន្ធិកសន្ធាប់ដែលនេះសុទ្ធសឹងជាអភិវឌ្ឍន៍រួមគ្នាសម្រាប់ពិភពលោក។

លោក Paul Chantaratim ប្រធាននាយកដ្ឋានពាណិជ្ជកម្មពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនេះ បានបញ្ជាក់ថា CBA Expo 2023 មានផលិតផលដែលមានម៉ាកយីហោល្បីៗ និងក្រុមហ៊ុនល្បីៗចំនួន ៦០ មកពីប្រទេសថៃ ឥណ្ឌា អាល្លឺម៉ង់ រុស្ស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។ អ្នកតាំងពិព័រណ៍បានចូលរួមជាមួយអ្នកប្រើប្រាស់ពាណិជ្ជកម្មជាង ២០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃ នៅក្នុងកម្មវិធីពិព័រណ៍ CBA ដែលជាការឆ្លើយតបដ៏វិជ្ជមានបំផុត។ លោក​បន្ត​ថា លោក​ចង់​ឲ្យ CBA Expo ធ្វើ​ជាព្រឹត្តិការណ៍​អាជីវកម្ម​សម្រាប់​វិស័យ​សំណង់ និង​រ៉ែ ដែលអាច​បង្កើត​បណ្តាញ ​ចំណេះដឹង និងជាការ​ចែករំលែក​បទពិសោធន៍​ដ៏ល្អអស្ចារ្យមួយផងដែរ។ យើងក៏មានគម្រោង CBA Expo ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅ BITEC ក្នុងទីក្រុងបាងកក ប្រទេសថៃ។ សូមទាក់ទង info@consbuildasia.com សម្រាប់ព័ត៌មានបន្ថែម។

លោក Paul Chantaratim ប្រធាននាយកដ្ឋានពាណិជ្ជកម្មពិព័រណ៍ពាណិជ្ជកម្ម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]