ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥
ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។
CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។
ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។
ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។
កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។
ពិព័រណ៍ CICEE2025 ឆ្នាំនេះ នឹងផ្តោតលើការពង្រឹងការវិនិយោគ ដោយជួយលើការរៀបចំផែនការបច្ចេកវិទ្យាឌីជីថល រកដំណោះស្រាយឆ្លាតវៃ ថាមពលថ្មី 5G ការបើកបរគ្មានមនុស្សបើក សំណង់ឆ្លាតវៃ ការប្រើប្រាស់អគ្គិសនី ការប្រើប្រាស់ថាមពលអ៊ីដ្រូសែន និងខ្សែសង្វាក់ឧស្សាហកម្មនៃម៉ាស៊ីនសំណង់លើស្តង់ដារជាតិIV ថ្មី ដើម្បីធានាបាននូវការចេញលក់ផលិតផលបច្ចេកវិទ្យាទំនើបចំនួន ១៥០០ប្រភេទ។ សមាមាត្រនៃអ្នកតាំងពិព័រណ៍អគ្គិសនី និងថាមពលថ្មីនឹងកើនឡើងដល់ ៧៥% លើសពីឆ្នាំ CICEE2023 ដែលមានត្រឹមតែ៦០%ប៉ុណ្ណោះ។ តួលេខនេះបានជួយជំរុញការអភិវឌ្ឍឧស្សាហកម្ម តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៃផលិតផល និងបច្ចេកវិទ្យាថ្មីៗ។
ជាងនេះទៅទៀត ពិព័រណ៍លើកនេះ គឺជាលើកដំបូងដែលបង្កើត “តំបន់បច្ចេកវិទ្យាថ្មី និងផលិតផលថ្មី” ហើយគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានចំនួន៣០ ដើម្បីជ្រើសរើសជាផ្លូវការនូវក្រុមអ្នកតាំងពិព័រណ៍ដែលមានគុណភាពខ្ពស់ ដើម្បីបង្ហាញផលិតផលថ្មីៗ បច្ចេកវិទ្យាថ្មី ស្តង់ដារថ្មី និងសមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុនថែមទៀត។
ជាការកត់សម្គាល់ការតាំងពិព័រណ៌នេះ នឹងជួយលើកកម្ពស់វេទិកាវិជ្ជាជីវៈ និងបច្ចេកទេសបន្ថែមទៀត ដោយគ្រោងនឹងរៀបចំវេទិកាវិជ្ជាជីវៈចំនួន៥បន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្ម និងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា។ សម្រាប់ឧស្សាហកម្មគ្រឿងចក្រសំណង់ និងថាមពលថ្មី បច្ចេកវិទ្យាថ្មី និងឧស្សាហកម្មសម្ភារៈថ្មី ដើម្បីកសាងសំណុំនៃការផ្លាស់ប្តូរដំណោះស្រាយបច្ចេកទេសសម្រាប់សហគ្រាស ការបំប្លែងសមិទ្ធិផលទៅតែមួយ ដើម្បីជំរុញការផ្លាស់ប្តូរសមិទ្ធិផលនៃការច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់បន្ថែមទៀត។
សមា្រប់ទីតាំងរៀបពិព័រណ៌ក្នុងឆ្នាំ២០២៥នេះ មានលក្ខណៈពិសេស ប្រសើរឡើងជាងឆ្នាំមុនៗ ដោយម្ចាស់កម្មវិធីគ្រោងរៀបនៅទីតាំងដែលមានទំហំ ៣០ម៉ឺនម៉ែត្រការ៉េ រួមមានសាលខាងក្នុងចំនួន ១២ (ក្នុងនោះរួមមាន៖ ចំនួន៤នៅខាងក្នុង និង៧ទៀតនៅខាងក្រៅ)។



- Video Advertisement -