ពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំរបស់ម៉ាឡេស៊ី MBAM OneBuild ២០១៨នឹងប្រារព្ធឡើងនាពេលដ៍ខ្លីខាងមុខ

ពិព័រណ៍ឧស្សាហកម្មសំណង់និងហេដ្ឋារចនាសម្ព័ន្ធធំបំផុតរបស់ម៉ាឡេស៊ី MBAM OneBuild ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៨ ។

ប្រព្រឹត្តឡើងនៅឯមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួ KLCC ពិព័រណ៍រយៈពេលបីថ្ងៃគឺជាវេទិការដ៏ល្អសម្រាប់អ្នកសាងសង់និងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធដូចជា ការបង្កើតទំនាក់ទំនងថ្មី ការផ្លាស់ប្តូរគំនិត ការស្វែងយល់អំពីការច្នៃប្រឌិតថ្មីបំផុត ព្រមទាំងការតាំងបង្ហាញផលិតផលនិងសេវាកម្មនានា។

ក្រោមការគាំទ្រដោយសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មខាងក្រៅម៉ាឡេស៊ី MATRADE នឹង ស្ថាប័នសំណង់ធំ ៗដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ CIDB និងវិទ្យាស្ថាន Chartered Institute of Building CIOB ព្រឹត្តិការណ៍នេះនឹងមានការរៀបចំសន្និសីទស្វែងរក ដោះស្រាយបញ្ហាប្រឈមឧស្សាហកម្មសំណង់ ការពិភាក្សាអំពី Global Mega Wave និង បញ្ហាប្រឈមដែលប៉ះពាល់ផលចំណេញ ព្រមទាំងវេទិកាពិភាក្សាអំពីនិន្នាការលេចធ្លោនិងការគំរាមកំហែងខាងក្រៅនិងឱកាសពាណិជ្ជកម្មនានា។

ដោយហេតុថាពិព័រណ៍ឆ្នាំមុនទទួលបានជោគជ័យខ្លាំង ឆ្នាំនេះការតាំងពិព័រណ៍ MBAM OneBuild 2018 គឺនឹងមានការចូលរួមដោយក្រុមហ៊ុនសាងសង់ធំៗទាំងក្នុងនិងក្រៅស្រុក ព្រមទាំងអ្នកតាំងពិព័រណ៍ជាច្រើនដែលពួកគេនឹងតាំងបង្ហាញក៏ដូចជាស្វែងរកផលិតផលសំណង់ បច្ចេកវិទ្យានិងសេវាកម្មផ្នែកសំណង់ចុងក្រោយដែលមាននៅលើទីផ្សារ។

លើសពីនេះទៀត ពិព័រណ៍នេះនឹងផ្តល់ឱកាសពាណិជ្ជកម្មសម្រាប់អ្នកតាំងពិព័រណ៍និងអ្នកឧបត្ថម្ភដើម្បីភ្ជាប់បណ្តាញដោយផ្ទាល់ជាមួយគណៈប្រតិភូសន្និសីទនិងមហាសន្និបាតនៅឯពិព័រណ៍ដែលមានអ្នកចូលរួមច្រើនមួយនេះ។

ទន្ទឹមនឹងនេះដែរ ការតាំងពិព័រណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងស្របទៅនឹងកម្មវិធី IFAWPCAលើកទី ៤៤ ដែលរៀបចំឡើងដោយសមាគមសាងសង់ម៉ាឡេស៊ី MBAM ហើយរំពឹងថានឹងមានអ្នកចូលរួមប្រហែល ១០០០ នាក់មកពីជាង ២០ ប្រទេស។

ព័ត៌មានបន្ថែមអំពីការតាំងពិព័រណ៍នេះអាចរកបានតាមរយៈវេបសាយរបស់អ្នករៀបចំ www.mbamonebuild.com ឬទាក់ទងតាមរយៈ info@mbamonebuild.com / +603 79810288

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]