ពិព័រណ៍ Aluminium China នឹងត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនក្នុងខែកក្កដានេះ
Exhibitor Conglin’s booth at ALUMINIUM CHINA 2017
ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម ឈ្មោះថាAluminium China 2018 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះនៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃប្រទេសចិន។
ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះនឹងការនាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូមមកដាក់បង្ហាញ ដោយផ្តោតទៅលើការច្នៃប្រឌិតថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំរថយន្តទម្ងន់ស្រាល និងពហុសម្ភារៈអាលុយមីញ៉ូមជាច្រើនបែបទៀត។
ជាមូយគ្នានេះដែរ ពិព័រណ៍ពាណិជ្ជកម្មនេះក៏ជាវេទិកាដើម្បីអោយម្ចាស់អាជីវកម្មក្នុងវិស័យពាក់ព័ន្ធបានមកជួបចរចារ បង្កើតភាពជាដៃគូរពាណិជ្ជកម្មបង្កើតបណ្តាញ ពង្រីកទីផ្សារក៏ដូចជាផ្លាស់ប្តូរគំនិតនិងផលិតផល។ លើសពីនេះ Aluminium China 2018 ក៏ជាវេទិកាផ្ដល់នូវការអប់រំក្នុងឧស្សាហកម្មអាលុយមីញ៉ូម ដែលជាប្រភពប្រមូលព័ត៌មានស្តីពីការផ្គត់ផ្គង់អាលុយមីញ៉ូមក្នុងប្រទេសចិនផងដែរ។
ក្នុងឆ្នាំ ២០១៧ប្រទេសចិនបានផលិតផលិតផលអាលុយមីញ៉ូមអេឡិចត្រូនិចរហូតដល់ទៅ ៣៦,៥ លានតោនដែលកើនឡើងប្រមាណ ១២,២ ភាគរយប្រៀបធៀបនឹង ២០១៦ ហើយការប្រើប្រាស់អាលុយមីញ៉ូមនេះបាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។
ចំពោះព្រឹត្តិការណ៍ក្នុងឆ្នាំនេះគឺនឹងធំជាងកាលពីនៅឆ្នាំ ២០១៧ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ២ ម៉ឺននាក់ ដែលក្នុងនោះភាគច្រើនគឺមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះមានអ្នកតាំងពិព័រណ៍ដែលជាក្រុមហ៊ុនធំ ៗ ឈានមុខគេជាច្រើនចូលរួមដូចជា Chalco, Zhongwang, Weiqiao, Nanshan, Conglin, Nannan, Zhongfu, Nanping, Lufeng, Mingtai, Mingde, Fenglu, Yunhai, YuhangHesheng UACJ, Constellium, Danieli, Pyrotek, Tenova, Fronius, AP & T និង Panasonic ផងដែរ។

