ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវសម្រេចការសាងសង់បាន៣០%ហើយ។
នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «…បើយើងមើលតាមផ្លូវអាកាស យើងនឹងឃើញថាសកម្មភាពសាងសង់អាកាសយានដ្ឋានកំពុងដំណើរការ។ តាមរបាយការណ៍បច្ចេកទេសដែលយើងទទួលបាន គឺ វឌ្ឍនភាពនៃការកសាងនៅឆ្នាំហ្នឹង ទទួលបានប្រហែល៣០ភាគរយហើយ។»
ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅកាត់ថា OCIC ដែលដំណាក់កាលទីមួយនៃព្រលានយន្តហោះនេះ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ (អានបន្ថែម)
គួរបញ្ចាក់ផងដែរថា រចនាបថស្ថាបត្យកម្មនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានរចនាដោយក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស គឺក្រុមហ៊ុន Foster & Partners ដែលមានបទពិសោធន៍រចនាអគារល្បីៗជាច្រើន ដូចជា មហាវិចិត្រសាលម្ចាស់ក្សត្រីយ៍អេលីហ្សាប៊ែតទី ២ (Queen Elizabeth II Great Court ) និងប៊្លូមបើហ្គឡោនដុន ( Bloomberg London ) ជាដើម៕ (អានបន្ថែម)