មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សតម្លៃ ៥០០ ពាន់លានដុល្លារ កំពុងសង់នៅអាមេរិក

មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សទំហំ ៤លានហ្វីតការ៉េ  ឬស្មើនឹងទំហំតារាងបាល់ទាល់ ៧០ ដង កំពុងដំណើរការសាងសង់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ដល់កំណើនការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI)។

គម្រោងនេះគឺជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយរបស់ពិភពលោក ដែលជាផ្នែកមួយនៃកម្មវិធី Stargate ដែលមានតម្លៃទុនវិនិយោគសរុប ៥០០ ពាន់លានដុល្លារអាមេរិក ហើយនឹងផ្ទុកបន្ទះឈីប AI របស់ Nvidia រហូតដល់ ៥០,០០០ នៅក្នុងអគារនីមួយៗរបស់វា ដែលមានសរុប ៨ អគារ។

កម្មវិធីផតខាស់ Bentley Horizons បានពិភាក្សាអំពីតួនាទី និងកម្មវិធីវិស្វកម្មឌីជីថលដែលប្រើនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមបែបនេះ។

បើយោងតាមលោក Preston Williams នៃក្រុមហ៊ុន DPR Construction ដែលជាអ្នកគ្រប់គ្រងគម្រោងសាងសង់នេះ ការសម្រេចគម្រោងក៏ស្មុគស្មាញនេះត្រូវប្រើប្រាស់កម្មវិធីវិស្វកម្មឌីជីថលជាច្រើន មិនមែនតែមួយមុខនោះទេ ក្នុងនោះដែរ កម្មវិធី​ Bentley មួយចំនួនក៏ត្រូវបានប្រើប្រាស់ផងដែរ។

ឧទាហរណ៍មួយគឺការប្រើកម្មវិធី SYNCHRO 4D របស់ Bentley ដែលជាដំណើរការមួយដែលភ្ជាប់ គំរូ 3D ជាមួយកាលវិភាគសាងសង់ ដើម្បីគ្រប់គ្រងភាពស្មុគស្មាញនៃគម្រោង។

SYNCHRO 4D គឺជាកម្មវិធីឆ្លាតវៃបែបគ្រប់ជ្រុងជ្រោយមួយក្នុងការរៀបចំផែនការគម្រោង។ វាជួយយើងបង្កើតផែនការបែបពេញលេញដូចពិតនៃដំណើរការសាងសង់ទាំងមូលពីដើមដល់ចប់ បែបលម្អិតនិងត្រឹមត្រូវ។ (អានបន្ថែម)

កម្មវិធីអាចជួយម្ចាស់គម្រោងធ្វើផែនការលើគ្រប់ផ្នែក ដូចជាការគ្រប់គ្រងការងារកម្មករនៅការដ្ឋាន កាលវិភាគការងារនៃផ្នែកនីមួយៗ ការដឹកជញ្ជូន ការផ្គត់ផ្គង់សម្ភារសំណង់ និងឯកសារផ្លូវច្បាប់ ជាដើម។

លើសពីនេះ តាមរយៈការធ្វើបង្កើតគំរូដូចពិតនៃគម្រោង ម្ចាស់គម្រោងក៏អាចកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហាដែលអាចនឹងកើតមាន បានដោយមានប្រសិទ្ធភាព។

ជាងនេះទៅទៀត កម្មវិធីក៏ជាបណ្ដុំទិន្នន័យតែមួយ ហើយគ្រប់ជ្រុងជ្រោយសម្រាប់គម្រោងរបស់អ្នក។ វារក្សាទុកព័ត៌មានទាំងអស់ រួមទាំងទិន្នន័យរចនា បញ្ជីចំណាយ កាលវិភាគ និងវឌ្ឍនភាពជាក់ស្តែងជាដើម នៅក្នុងកន្លែងតែមួយ។ នេះធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមការងារក្នុងការទទួលបានព័ត៌មាន តាមដានវឌ្ឍនភាព និងធ្វើការកែសម្រួលតាមតម្រូវការ។

លោក Preston Williams ថ្លែងថា ផែនការនេះនឹងជួយឱ្យយើងដឹងពីវិសាលភាពការងាររបស់កម្មករ និងផ្នែកផ្សេងទៀតបានយ៉ាងច្បាស់ ទោះជាយើងមិនធ្លាប់សង់វាពីមុនក៏ដោយ។

គម្រោងនេះត្រូវការដៃគូរសហការជាច្រើនផ្នែក មិនមែនតែផ្នែកវិស្វកម្មមួយមុខប៉ុណ្ណោះទេ។ គ្រប់ផ្នែករួមមាន ផ្នែកថាមពល បច្ចេកវិទ្យាកុំព្យូទ័រ បច្ចេកវិទ្យា Blockchain និងជាច្រើនទៀត ត្រូវតែរួមចំណែកយ៉ាងសកម្មក្នុងគម្រោងនេះ។

គួរបញ្ជាក់ផងដែ រគម្រោងយក្សនេះគ្រោងប្រើប្រាស់ថាមពលជាច្រើនជីហ្គាវ៉ាត់ (GW) ដែលជាបរិមាណដែលសម្បើមទាំងមកពីឧស្ម៍ន ធម្មជាតិ ថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងថាមពលនុយក្លេអ៊ែ។

លើសពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Meta, Amazon Data Services (AWS) និងអ្នកអភិវឌ្ឍន៍ដូចជា CyrusOne, Compass Datacenters និង Vantage Data Centers សុទ្ធតែបានវិនិយោគក្នុងគម្រោងនេះ។

ពេលវេលាសាងសង់សម្រាប់មជ្ឈមណ្ឌលទិន្នន័យនេះ គឺគ្មានដែនកំណត់ទេ។ អគារថាមពល ដំបូងគ្រោងនឹងបញ្ចក់ការនៅឆ្នាំ 2026 ហើយការសាងសង់ពេញលេញនឹងបន្តរហូតដល់ឆ្នាំ 2028 ឬ យូរជាងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]