ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយគ្រោងនឹងបញ្ជាប់ការសាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នូវអគារចំនួន ០៥ អគារ ចំណែកអគារនៅសល់ចំនួន ០៤ អគារទៀត នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។
មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលក្នុងនោះមានអគារសរុបចំនួន ០៩អគារ រួមមាន អគារសម្រាកព្យាបាលចំនួន ០៧អគារ អាចដាក់គ្រែសរុបបានចំនួន១១.០០០គ្រែ អគាររដ្ឋបាលចំនួន ០១ និងអគារបុគ្គលិកចំនួន ០១ ។
មណ្ឌលព្យាបាលនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ធំជាងគេ ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា។