មីយ៉ាន់ម៉ា បង្ហាញបំណងចង់វិនិយោគលើវិស័យសំខាន់ៗចំនួន៦ នៅកម្ពុជា

គណ:ប្រតិភូវិស័យឯកជននៃសហភាព មីយ៉ាន់ម៉ា ដែលមានសមាជិកចំនួន ៥៤រូប បានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយបានបង្ហាញពីបំណងចង់វិនិយោគក្នុងវិស័យសំខាន់ៗចំនួន៦ នៅកម្ពុជា។

បំណងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយ លោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិ នៃសហភាពមីយ៉ាន់ម៉ា នៅទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងតាមសំណូមពររបស់គណ:ប្រតិភូមីយ៉ាន់ម៉ា ដែលមានបំណងស្វែងយល់ពីឱកាសធុរកិច្ច និងវិនិយោគក្នុងវិស័យចំនួន៦ នៅប្រទេសកម្ពុជា រួមមាន៖ ធនាគារ សុខាភិបាល ទំនិញកម្មន្តសាល គ្រឿងសង្ហារឹមផលិតពីដែក វាយនភណ្ឌ និងផ្សារទំនើបជាដើម។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងគម្រោងវិនិយោគនៅកម្ពុជានេះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គិតត្រឹមខែកក្កដាឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤២៦គម្រោង អាចបង្កើតការងារថ្មីជាង ៣០ម៉ឺនកន្លែង។ ក្នុងចំណោម គម្រោងវិនិយោគទាំងនោះ មានគម្រោងជាង៩០% បានផ្តោតទៅលើវិស័យឧស្សាហកម្ម។ ទន្ទឹមគ្នា កម្ពុជារំពឹងទៀតថា នឹងទទួលបានការស្នើសុំវិនិយោគថ្មីបន្ថែមលើសពី ៥០០គម្រោងសម្រាប់ឆ្នាំនេះ ដែលធ្វើឱ្យកម្ពុជាអាចបង្កើតការងារលើសពី ៣០ម៉ឺននាក់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]