មូលហេតុធំៗ២ ដែលបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ មានភាពពិសេស និងលេចធ្លោជាងគេនៅក្នុងតំបន់

នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ឬបងប្អូនស្គាល់ថា តំបន់អភិវឌ្ឍន៍៦០ម៉ែត្រ គឺមានបុរីរបស់ក្រុមហ៊ុនធំមួយគឺ បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលកំពុងសំងំអភិវឌ្ឍន៍មិនឈប់ឈរ ក្លាយជាទីប្រជុំជន មនុស្សរស់នៅច្រើនគួរឱ្យកត់សម្គាល់។ ផ្អែកលើសក្ដានុពលនៃតំបន់ និងភាពពិសេសនៃគម្រោងនេះ គេអាចកត់សម្គាល់បានថា គឺមិនចាញ់គម្រោងដទៃទេ ជាពិសេស មានការអភិវឌ្ឍលឿន មានផលវិជ្ជមានសម្រាប់ការវិនិយោគទៅអនាគតផងដែរ។

ជាក់ស្ដែងបើគេសម្លឹងមើលលើគម្រោងអភិវឌ្ឍន៍ជុំវិញគម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន គឺសុទ្ធតែជាគម្រោងធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ពានអាកាសកម្ពស់២ជាន់ ស្ពានអាកាសភ្លោះទើបប្រកាសសាងសង់ឆ្ពោះទៅអាកាសយានដ្ឋានថ្មី និងស្ពានកំពុងសាងសង់ថ្មី ភ្ជាប់ទន្លេបាសាក់ទៅព្រែកប្រាជាដើម ដែលគម្រោងទាំងនេះនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍៦០ម៉ែត្រ កាន់តែមានភាពទាក់ទាញ និងទំនើបមួយកម្រិតទៀត។

បើនិយាយពីចំណុចពិសេស ដែលធ្វើឱ្យគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន កាន់តែឆក់យកបេះដូងអ្នកទិញផ្ទះ និងអ្នកវិនិយោគ គឺភាពពិសេសរបស់គម្រោងតាមរយៈកេរ្តិ៍ឈ្មោះ និងបទពិសោធន៍របស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលតែងតែអភិវឌ្ឍន៍គម្រោងនីមួយៗ ដោយសម្រិតសម្រាំង ច្បាស់លាស់បំផុត។ ជាក់ស្ដែងដូចជាគម្រោងនេះជាដើម គឺប្លង់មេនៃគម្រោងមានផ្លូវចេញចូលច្រើន មានទំហំធំៗ មានសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគ្រប់គ្រាន់។ ជាងនេះទៀតក្នុងគម្រោងនេះ ក៏បានបោះទុនក្នុងការសាងសង់ផ្លូវធំមួយខ្សែ តភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ទៅផ្លូវជាតិលេខ២ ថែមទៀតផង។

យោងតាមចំណុចពិសេសទាំងអស់នេះ​ បងប្អូនប្រាកដជាចាប់អារម្មណ៍គម្រោងនេះ ដូច្នេះនេះជាឱកាសដ៏អស្ចារ្យ ស្របពេលដែលបុរី  ប៉េង ហួត The Star Diamond នឹងរៀបចំកម្មវិធីមួយ ឈ្មោះថា Garden Fun Day ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បងប្អូនដែលចង់ទិញគេហដ្ឋានពេលនេះ នឹងទទួលបានប្រម៉ូសិនដ៏អស្ចារ្យដូចជា៖

  • ការបញ្ចុះតម្លៃរហូតដល់ ១០% មិនធ្លាប់មានពីមុនមក
  • ផ្ដល់ជូនការបង់ប្រាក់កាន់តែងាយស្រួល
  • ការបង់រំលស់ឥតការប្រាក់ រយៈពេលវែង
  • ទទួលបានឱកាសបង្វិលកងសំណាង ដែលមានរង្វាន់ដូចជា Apple watch series9 ចុងក្រោយគេបង្អស់ចំនួន១គ្រឿង Airpods Pro ចំនួន១គ្រឿង ឬ Voucher អាហារបូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba
  • ផ្ដល់ជូនប័ណ្ណទឹកប្រាក់ថែមថយ សម្រាប់ដេគ័រសង្ហារឹមតាមស្ដង់ដាផ្ទះគំរូរហូត $៥០០០, Voucher តុបតែងវាំងននដែលមានតម្លៃ $៣០០០ និង Voucher ទិញគ្រឿងអេឡិចត្រូនិចរហូតដល់ $៣០០០។

កម្មវិធីនេះនឹងចាប់ផ្ដើមពីវេលាម៉ោង ៩ព្រឹក ដល់ ៩យប់ ហើយកុំភ្លេចនាំកូនៗរបស់អ្នក មកលេងកម្សាន្តជាមួយល្បែងកម្សាន្តជាច្រើន។

ព័ត៌មានអំពីកម្មវិធី៖

ចុះឈ្មោះចូលរួមកម្មវិធី៖ https://bit.ly/GardenFunDayRegistration

ទីតាំងកម្មវិធី៖ https://bit.ly/GardenFunDayLocation

ទំនាក់ទំនងសហការីលក់៖ ៖ ០១៦/ ០១៧ ៥៩៦ ៧៨៩

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]