រដ្ឋកំណត់យកឃុំចំនួន៥ ក្នុងស្រុកបសេដ្ឋ ដាក់ជាគោលដៅអនុវត្តគម្រោងកសិកម្មបែបទំនើបថ្មី

អាជ្ញាធរខេត្តកំពង់ស្ពឺបានកំណត់យក ឃុំចំនួន៥ ស្ថិតក្នុងស្រុកបសេដ្ឋ ដាក់ជាគោលដៅសម្រាប់អនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD) ដែលនេះគឺជាប្រព័ន្ធកសិកម្មប្រើបច្ចេកវិទ្យាទំនើបថ្មីរបស់ក្រុមហ៊ុនThanks Carbon Inc និងអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD)។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីចុះអនុស្សារណ:នៃការយោគយល់គ្នា(MOU) រវាងក្រុមហ៊ុន Thanks Carbon Inc., និងអង្គការ( CPDD) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា មន្ទីរកសិកម្មខេត្ត បានចុះ MoU ជាមួយក្រុមហ៊ុនThanks Carbon Inc. និងអង្គការ CPDD ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម (AWD) ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្តគម្រោងស្ងួត-សើម ដើម្បីរួមចំណែកក្នុងការផ្សាភ្ជាប់ គាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា តាមរយៈគម្រោងនេះ ក៏ជាគម្រោងមួយដែលនឹងឈានឆ្ពោះទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេសទំនើប បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្មផងដែរ។

កំពង់ស្ពឺ​ត្រូវបាន​គេ​ទទួលស្គាល់​ថា ជាខេត្ត​មាន​វិស័យ​កសិកម្ម​រឹងមាំ ជាពិសេស​ក្នុង​ការដាំដុះដំណាំ​ស្រូវ ដែល​អាច​ផលិត​បាន​ជាង​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ យ៉ាងណាមិញ ឃុំទំាង៥ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោង AWD រួមមាន៖ ពោធិម្រាល ឃុំនិទាន ឃុំពោធិចំរើន ឃុំពោធិអង្រ្កង និងឃុំព្រះខែ។

គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថាមិនត្រឹមតែលើកកម្ពស់ទិន្នផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងលើកកំពស់គុណភាពជីវិតសរុបសម្រាប់កសិករក្នុងស្រុកផងដែរ។ នៅពេលដែលគម្រោងនេះលេចចេញជារូបរាង វានឹងក្លាយជាឧទាហរណ៍ដ៏ជោគជ័យមួយអំពីរបៀបដែលការច្នៃប្រឌិតអាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍កសិកម្មបែបប្រពៃណីក្នុងប្រទេសកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]