រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌ​ប្រវត្តិ​សា​ស្រ្ត​​​​នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែង​ឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។

ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់​ឱ្យកាន់​តែល្អ​ប្រសើរ​ឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់​អភិរក្សដទៃ​ទៀតនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិប​តេយ្យ​ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កម្ទេចអ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។

មកទល់បច្ចុប្បន្ននេះ ​អង្គការ​យូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិ​ភ​ព​លោ​ករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់​អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។

កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិក​ដើ​ម្បី​ធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ មានរយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តក្នុងឆ្នាំ២០២៤ នេះតែម្តងផងដែរ​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]