ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) ក្នុងការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាតក្នុងខេត្តកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។
ក្រោយការសាងសង់ចប់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ មានសមត្ថភាពផលិតបាន ១១៦០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានបណ្ដាញចែកចាយទឹកស្អាតប្រវែង ៨០គ.ម ។
នេះជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹកប្រាក់សរុបប្រមាណ ១១៩,១៧ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមអនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
គម្រោងមួយនេះ ស្ថិតក្រោមគម្រោង PWSSP ដែលមានតម្លៃសរុប ១១៩,១៧លានដុល្លារអាមេរិក ក្នុងនោះ មានការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ក្រោមគម្រោង PWSSP កាលពីខែកក្កដាកន្លងទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបងជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC ) ផងដែរ។ (អានបន្ថែម)