រដ្ឋទម្លាក់ថវិកាជាង $១០លាន សម្រាប់គម្រោងអភិវឌ្ឍឃុំសង្កាត់ចំនួន ១១៧ ក្នុងខេត្តបាត់ដំបង

រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាប្រមាណជាង ៤៣.៣៧៧លានរៀល ស្មើប្រហែលជាង ១០.៥៨​លានដុល្លារ ដល់ខេត្តបាត់ដំបង សម្រាប់គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១១៧គម្រោង។

នេះបើតាមលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការវិនិយោគ នៃរដ្ឋបាលសាលាខេត្តបាត់ដំបង បានថ្លែងនៅក្នុង កម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការចេក ខេត្តបាត់ដំបងកាលពីថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៥។

លោកនាយក បានបន្ថែមថា ឆ្នាំនេះ មានគម្រោងផ្លូវបេតុងចំនួន ៣៧ខ្សែ, គម្រោងធ្វើផ្លូវក្រាលគ្រួសថ្មមិចចំនួន ៧ខ្សែ, ផ្លូវគ្រួសក្រហមនឹងគ្រួសធម្មជាតិចំនួន ៤៩គម្រោង,  ផ្លូវដីចំនួន ៦គម្រោង, ស្ដារប្រឡាយចំនួន ៦គម្រោង, គម្រោងដាក់លូរំដោះទឹកចំនួន ៥គម្រោង, ជីកស្រះចំនួន ១គម្រោង, សាងសង់ផែសហគមន៍ចំនួន ២គម្រោង, សាងសង់អាគារសិក្សា និងបណ្ណាល័យចំនួន៣, គម្រោងដាក់ភ្លើងសូឡាចំនួន ១គម្រោង។

គម្រោងទាំងអស់ខាងលើ ត្រូវបានដេញថ្លៃ ៩១គម្រោង ក្នុងនោះ ១៥គម្រោង  អនុវត្តបាន១០០%, ៧គម្រោង អនុវត្តលើស៥០%, ៩គម្រោង អនុវត្តបានក្រោម ៥០%, គម្រោងដែលបានចុះកិច្ចសន្យាហើយត្រៀម អនុវត្តមានចំនួន ២១គម្រោង។ ចំពោះគម្រោងទាំង ១១៧នេះ បើគិតទឹកប្រាក់ស្មើនឹងប្រមាណជាង ៤៣.៣៧៧លានរៀល ឬស្មើនឹងប្រមាណជាង ១០.៥៨លានដុល្លារ។

លោកបានបន្តថា ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងអាទិភាពដូចជាផ្លូវបេតុង ដែលមានការកើនឡើងគួរឱ្យកត់សម្គា​ល់ ព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ចង់បាននៅតំបន់ទីប្រជុំជន ដោយសារផ្លូវបេតុងវាមានភាពធន​ជាប់បានយូរ ។

ចំណែកឯផ្លូវក្រាលក្រហម និងផ្លូវក្រាលគ្រួសធម្មជាតិ ក៏ជាតម្រូវមួយតាមបណ្ដាឃុំសង្កាត់មួយចំនួនទៀតផងដែរ  ដោយសារតែខេត្តបាត់ដំបង ផ្លូវធ្វើដំណើរពីភូមិមួយទៅភូមិមួយ បើគិតពីតាមបណ្ដាស្រុក មានចម្ងាយឆ្ងាយ។ ដូច្នេះហើ​យការធ្វើផ្លូវប្រភេទនេះ មិនអាចធ្វើជាផ្លូវបេតុងឱ្យបានទាំងអស់នោះទេ គឺធ្វើយើងម៉េចឱ្យមានផ្លូវសម្រាប់ការតភ្ជាប់ សម្រា​ប់ប្រជាពលរដ្ឋធ្វើដំណើរទៅមក ពិសេសការដឹកជញ្ជូនកសិផល។

គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានគេរំពឹងថានឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍ក្នុងខេត្តបាត់ដំបង ដោយភ្ជាប់ទំនាក់ទំនងប្រជាជន និងធនធានកាន់តែមានប្រសិទ្ធភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]