ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨ ខែ កក្កដា ឆ្នាំ ២០២២។
គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹកប្រាក់សរុបប្រមាណ ១១៩,១៧ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមអនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ថវិកាគម្រោង PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាភ្នាក់ងារប្រតិបត្តិ (Executing Agency) ទទួលបន្ទុករួម និងអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត ឯចំណែកក្រសួងសាធារណៈការ និងដឹកជញ្ជូនវិញ ជាភ្នាក់ងារអនុវត្តគម្រោង (Implementing Agency) អនុវត្តការងារអនាម័យ។
គម្រោង PWSSP គឺកំពុងអនុវត្តក្នុង ០៤ខេត្ត រួមមានបាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ដោយឡែកចំពោះការងារទឹកស្អាតត្រូវអនុវត្តតែនៅខេត្តពីរគឺ ខេត្តបាត់ដំបង និងកំពង់ចាមប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រោយការសាងសង់ចប់ គម្រោងទឹកស្អាតនៅខេត្តបាត់ដំបង នឹងមានសមត្ថភាពផលិតទឹកបាន ៥០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចចែកចាយទឹកស្អាតបានប្រវែង ១២៥,៥៥ គម។