រដ្ឋបើកការដ្ឋានសង់អគារសិក្សាតម្លៃជាង $១,២លាន ក្រោមមូលនិធិសប្បុរសធម៌ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

រដ្ឋបាលខេត្តកំពង់ធំ និងសមាគមឧកញ៉ាកម្ពុជា​ បានបើក​ការដ្ឋានសាងសង់អគារសិក្សាចំនួន ៥ខ្នង សរុប ៥៥បន្ទប់នៅវិទ្យាល័យ​ទ្រៀល សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ១.២២២.២២២ ដុល្លារ​។

ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម ការងារ សាងសង់អគារសិក្សា​នៅខេត្ត​កំពង់ធំ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនោះ វិទ្យាល័យទ្រៀលទទួលបានអគារមួយខ្នង កម្ពស់បីជាន់មាន ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារមួយខ្នង កម្ពស់ពីរជាន់មាន ១០បន្ទប់។

ចំណែកសាលា​បឋមសិក្សាជាន់លែងភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ទទួលបាន អគារមួយខ្នង កម្ពស់មួយជាន់មាន ប្រាំបន្ទប់ដូចៗគ្នា។

គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា តាមរយៈកម្មវិធីសប្បុរសធម៌ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីការអប់រំ» នៅលើទឹក​ដីខេត្តកំពង់ធំ បានកៀរគរជាថវិកា និងសម្ភារៈប្រមាណជិត ២លាន​ដុល្លារ ដើម្បីជួយ​កសាងអគារសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងឧបត្ថម្ភជាសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយ​ធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិ​ស្សានុសិស្ស នៃសាលាទាំង១០ ដោយក្នុងនោះមានសាលាចំនួន ៥ខាងលើនេះ ទទួល​បានអគារសិក្សា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស […]

កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occup […]

កម្ពុជា-តាជីគីស្ថាន ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហការលើវិស័យថាមពល កសិកម្ម និងអបរំ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនទំនាក់ទំនងទ […]

សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ

សម្តេចតេជោ ហ៊ុន សែន ប្រកាស​បរិច្ចាគ​ដី​ ២ហិកតា​ តម្លៃ​ជ […]

អង្គការជប៉ុន សម្រេចជួយសង់អគារសិក្សាចំនួន ២០ខ្នងក្នុង១ឆ្នាំ នៅកម្ពុជា

អង្គការ School Aid Japan បានសន្យាថា នឹងជួយសាងសង់អគារសិក […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ

  រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ […]