រដ្ឋប្រកាសកំណត់ទីតាំងដីជិត ២ពាន់ហិកតា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានថ្មី

រាជរដ្ឋាភិ​បាលកម្ពុជា បានប្រកាសកំណត់យកទីតាំងដីជិត ២០០០ហិកតា នៅស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរីថ្មី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើយោងតាមលិខិត (ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។

លិខិតដដែល បានឱ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានបញ្ជាក់ថា រដ្ឋាភិបាល​បានឯកភាពជាគោលការណ៍នូវការកំណត់ទីតាំងដីទំហំ ១.៩០៥ហិកតា នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជាទីតាំងសម្រាប់​គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មី ក្នុងខេត្តរតនគិរី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រ ដោយតម្រូវឱ្យធ្វើការសិក្សាបន្ថែម ទៅលើផលប៉ះពាល់សង្គម-បរិស្ថាន សម្រាប់ទីតាំងគម្រោង។
គួរបញ្ជាក់ថា ដោយផ្អែកលើលទ្ធផលនៃការសិក្សាផលប៉ះពាល់បរិស្ថានខាងលើ ក្រុមការងារអន្តរក្រសួងត្រូវរាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើសុំការសម្រេច លើនិតិវិធីបន្តសម្រាប់ការរៀបចំអភិវឌ្ឍគម្រោងនេះផងខេត្តរតនគីរីនេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីទីស្តីការគណៈរដ្ឋមន្រ្តី។

ការអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះគឺជាការត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលជាការកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការវិនិយោគដែលកំពុងបន្តរបស់កម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដោយជោគជ័យ ដើម្បីត្រៀមបើក…

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋា […]

សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស […]

នាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!

នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាប […]

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតន […]