រដ្ឋរឹបអូសដីព្រៃនៅភ្នំ១៥០០ ចំនួន ៤ម៉ឺនហិកតា ដើម្បីរៀបចំជាអេកូទេសចរណ៍

រដ្ឋបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បានដកហូតនូវដីព្រៃប្រមាណ ៤ម៉ឺនហិកតា នៅតំបន់អន្ទង់អាំង ឬ ភ្នំ១៥​០​០​ ដែលត្រូវបានជនល្មើសឈូសឆាយក្នុងបំណងយកទៅកាន់កាប់ជាលក្ខណៈឯកជន ដើម្បីរៀបចំជាអេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

នេះបើតាមការលើកឡើងរបស់លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ថ្លែងក្នុងឱកាសទទួលកូនឈើចម្រុះចំនួន២ម៉ឺនដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសមិនអនុញ្ញាតឱ្យឈូសឆាយ ដី និងព្រៃឈើនៅអមតាមបណ្តោយ«ផ្លូវអន្ទង់អាំង» ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ស្ថិតលើ ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីអភិវឌ្ឍន៍ផ្សេងៗ ដូចជារមណីយដ្ឋានទេសចរណ៍ និងអាហារដ្ឋាន បង្គន់អនាម័យអ្វីទាំងអស់នោះឡើយ ដោយត្រូវរក្សាឱ្យបានល្អ សម្រាប់ទេសចរគយគន់ទេសភាព។ (អានបន្ថែម)

ទន្ទឹមនឹងនេះ លោកបានបន្ថែមថា រដ្ឋបាលស្រុកវាលវែង កំពុងរៀបចំតំបន់ភ្នំ១៥០០ ឲ្យក្លាយទៅជាតំបន់ទេស​ចរណ៍​ដ៏ទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដែលត្រូវដាំកូនឈើចម្រុះចំនួន ២ម៉ឺនដើមបន្ថែមទៀត មានដូចជា ធ្នង់ គ្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ដែលទទួលបានពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងយកទៅដាំបំពេញបន្ថែមឡើងវិ​ញ​នៅតំបន់ដែលត្រូវបានឈូសឆាយទាំងនោះ។

ក្រៅពីនេះ លោក ម៉ុម បូផាន់ បានស្នើដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយអាជ្ញាធរ ជួយរកដំណោះស្រាយដើម្បីបញ្ចប់ការកាប់ទន្ទ្រានព្រៃឈើ និងការយកដីព្រៃនៅក្នុងតំបន់ស្រុកវាលវែង ជាពិសេសនៅតាមតំបន់ទេសភាពភ្នំ១៥០០ ខណៈដីនៅតំបន់នោះកំពុងមានតម្លៃ ដែលធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាកាប់ទន្ទ្រានព្រៃ ដើម្បីយកទៅលក់ ដោយសារមានការបំផុសពីមេខ្យល់ ឬមេខ្លោង ជាជនខិលខូចក្នុងបំណងទន្ទ្រានកាន់កាប់ដីរដ្ឋ។​​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]