រដ្ឋលើទឹកចិត្តម្ចាស់អចលនទ្រព្យចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពមុនដំណាច់ខែមិថុនា នឹងទទួលបានការលើកលែងពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ម្ចាស់អលចនទ្រព្យដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឪកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល​រួមមាន ពន្ធបន្ថែម និងការប្រាក់ ប្រសិនបើចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យ មុនដំណាច់ខែមិថុនាខាងមុខ។​

យោងតាមព្រឹត្តិបត្រព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អលចនទ្រព្យត្រូវចុះបញ្ជី ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ។

ចំពោះអលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់បន្តគ្នាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឱ្យគិតពន្ធចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយបានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់ចុះបញ្ជីអលចនទ្រព្យរបស់ខ្លួន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤។​

សូមបញ្ជាក់ថា ពន្ធលើអចលនទ្រព្យ ជាប្រភេទប្រចាំឆ្នាំដែលត្រូវបានប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។​ ពន្ធនេះ ត្រូវប្រមូលលើអចលនទ្រព្យ (ដី និង/ឬសំណង់) ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០លានរៀល (សមមូលនឹង ២៥.០០០ដុល្លារ) ឡើងទៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]