រដ្ឋសម្ពោធបើកដំណើរការទីលានទុកសំរាមទំហំ ១១ហិកតា នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយ ដើម្បីបង្កើនការគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាប រដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកន្លែងចាក់សំរាមទំហំជាង ១១ហិកតា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដំណាក់កាលទី២ ដែលបានទទួលការគាំទ្រក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ទីលានទុកដាក់​សំរាមនេះមានទីតាំងស្ថិត​នៅ​ភូមិ​កង្វា ​សង្កាត់​កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ និង​បាន​សាងសង់​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ ដឹក​ជញ្ជូន និង​សំណង់ ហើយ​ប្រើរយៈពេល​ពេល ១០ខែសម្រាប់ការសាងសង់។ គម្រោងនេះដែរ នឹងបម្រើជាកន្លែងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណជា ១២៨.២០៨នាក់ នៅក្នុងតំបន់ ក្នុងនោះរួមមានសង្កាត់ម៉ាកាក កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នាក និងកោះពង់សាត។ ទីលានទុកដាក់​សំរាម​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ដំណើរការបាន​រហូត​ដល់​ឆ្នាំ ២០៤០។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានជំរុញឱ្យសហគមន៍ប្រើប្រាស់ទីលានចាក់សំរាមប្រកបដោយប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ការធ្វើជីកំប៉ុស និងធានាឱ្យមានស្តង់ដារបច្ចេកទេសគ្រប់គ្រងកាកសំណល់។ ឯកឧត្តម​ក៏បាន​លើក​ឡើង​ពី​សក្តានុពល​នៃ​គម្រោង​នេះ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ដោយ​ការ​ទាក់ទាញ​ទេសចរណ៍ បង្កើត​ឱកាស​ការងារ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានផងដែរ។

ទន្ទឹមគ្នានេះដែរ ក្រសួងសាធារណការ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដែលកន្លងមកបានបង្កើតទីលានទុកដាក់សំរាមក្នុងខេត្តមួយចំនួនផ្សេងទៀត រួមមាន ខេត្តព្រះសីហនុ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត កែប កំពង់ចាម កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីការបន្តខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលម្អការគ្រប់គ្រងកាកសំណល់ និងសុខភាពសាធារណៈទូទាំងប្រទេស។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]