រដ្ឋសម្ពោធបើកឱ្យប្រើប្រាស់ភូមិសន្តិភាពក្នុងខេត្តប៉ៃលិន ក្រោមជំនួយឥតសំណងរបស់ KOICA

ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់គម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅខេត្តប៉ៃលិន ដែលជាគម្រោងមួយក្នុងចំណោមគម្រោងកំពុងអនុវត្តក្នុងខេត្តចំនួន ០៣ ស្ថិតក្រោមជំនួយឥតសំណងរបស់ KOICA ដែលមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ។

នេះបើតាមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីសម្ពោធនេះ  លោក ណម សារឿត តំណាងទីប្រឹក្សាគ្រប់គ្រងគម្រោង បានបញ្ជាក់ថា គម្រោងភូមិសន្តិភាពនេះ បាននិងកំពុងអនុវត្តក្នុងភូមិគោលដៅចំនួន ៣០ភូមិ ក្នុងខេត្តគោលដៅចំនួន ៣ រួមមាន៖ ខេត្តបាត់ដំបងចំនួន ៦ភូមិ, ខេត្តបន្ទាយមានជ័យចំនួន ១២ភូមិ និងខេត្តប៉ៃលិនចំនួន ១២ភូមិ។

គិតមកដល់ពេលនេះ គម្រោងបានអនុវត្តដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន៖ ផ្លូវជនបទចំនួន ៥ខ្សែ ប្រវែង សរុប ២.៨០០ម៉ែត្រ, សំណង់សិល្បការ្យចំនួន ៣កន្លែង, និងទំនប់បង្ហៀរ ចំនួន ៣កន្លែង ប្រវែងសរុប ៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ, ស្ថានីយផលិតទឹកផឹកសហគមន៍ ចំនួន ៣កន្លែង ដែលមានសមត្ថភាពផលិតទឹកផឹកសរុប ៦០ម៉ែត្រគូប ក្នុង១ថ្ងៃ និងការពង្រីកបណ្តាញទុយោមេចែកចាយទឹកសហគមន៍ប្រវែង ២.៣៥០ម៉ែត្រ ព្រមទាំងសាលាមត្តេយ្យសហគមន៍ ចំនួន ៣ខ្នង បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងរបងបេតុងប្រវែង ៣៦០ម៉ែត្រ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានលើកឡើងថា បច្ចុប្បន្ន ក្រសួងបានប្រកាសទទួលស្គាល់ភូមិគំរូ ចំនួន ៣០ភូមិ, បាននិងកំពុងអភិវឌ្ឍ “ភូមិគំរូ” ចំនួន ៣៤ភូមិ បន្ថែមទៀត គឺ “ភូមិសន្តិភាព” ចំនួន ៣០ភូមិ និង “ភូមិគំរូ” តាមវិធីសាស្រ្តចលនាភូមិថ្មី ចំនួន ៤ភូមិ។

លើសពីនេះ ក្រសួងបានជ្រើសរើសភូមិ ចំនួន ៥០ភូមិ តាមបណ្តារាជធានី-ខេត្ត ដើម្បីអភិវឌ្ឍន៍ឱ្យក្លាយជាភូមិគំរូ និងបានកំណត់គោលដៅក្នុងការអភិវឌ្ឍភូមិគំរូ យ៉ាងតិចចំនួន ២៣០ភូមិ នៅទូទាំងប្រទេសត្រឹមឆ្នំា២០២៨។ (អានបន្ថែម)

គួរបញ្ជាក់ថា គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍជនបទចម្រុះ មានរយៈពេលអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២២ ដល់២០២៦) មានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លាអាមេរិក ដែលជាហិរញ្ញប្បទានឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមកិច្ចសហការ និងសម្របសម្រួលការអនុវត្តដោយក្រសួងអភិវាឌ្ឍន៍ជនបទ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]