រដ្ឋសម្រេចបង្កើតភូមិថ្មីចំនួន ១៥ទៀត នៅក្នុងខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួនទៀតនៅខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសលេខ ៧៤០៦ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ភូមិទាំង ១៥នេះ រួមមាន៖

  • ភូមិបរវង្ស ស្ថិតក្នុងសង្កាត់ចំរើនផល, ភូមិផ្ទះព្រៃ ភូមិសំពៅមាស ភូមិចំការចេក ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ, ភូមិថ្មីបីដុំ ភូមិអូរត្រាវ ភូមិឈើទាលរូង ស្ថិតក្នុងសង្កាត់រលាប។ ភូមិទាំងនេះ ស្ថិតក្នុងក្រុងពោធិ៍សាត់
  • ភូមិតាម៉ៅ និងភូមិប្រឡាយធំ ស្ថិតក្នុងឃុំកញ្ជរ, ភូមិព្រាល ស្ថិតក្នុងឃុំស្វាយដូនកែវ នៃស្រុកកណ្តៀង
  • ភូមិស្រគំ ស្ថិតក្នុងឃុំក្បាលត្រាច, ភូមិក្រាំងខឿន ស្ថិតក្នុងឃុំឈើតុំ នៃស្រុកក្រគរ
  • ភូមិរគោ ស្ថិតក្នុងឃុំសំរោង, ភូមិអូរ និងភូមិព្រៃអណ្តូង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវ៉ាញ។

គួររម្លឹកផងដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]