រដ្ឋសម្រេចបង្កើតភូមិថ្មីចំនួន ២៩ ទៀតនៅស្រុកស្នួល ខេត្តក្រចេះ

ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើការអភិវឌ្ឍន៍មូលដ្ឋាន។

តាមរយៈប្រកាសលេខ ៦៩៤៦​ ប្រ.ប ភូមិថ្មីទាំងនេះ ត្រូវបានកាត់ចេញពីបណ្តាភូមិនៃឃុំមួយចំនួននៃស្រុកស្នួល ដែលក្នុងនោះរួមមាន៖

  • ភូមិដងរ៉ែក ភូមិត្រពាំងឈូក នៃឃុំឃឹ្សម
  • ភូមិសាមគ្គី ភូមិរវៀងជ័យ ភូមិអូរបោះរបង ភូមិសំបួរសែនជ័យ និងភូមិអូរសាឡូង នៃឃុំស្វាយជ្រះ
  • ភូមិជ្រៃម៉ាំង ភូមិត្រពាំងស្បែក នៃឃុំ២ធ្នូ
  • ភូមិផ្សារស្នួល ភូមិរោងចក្រ ភូមិក្រសាំង និងភូមិត្រពាំងលាក់ នៃឃុំស្នួល
  • ភូមិអញ្ចាញ ភូមិជីប៉ែ ភូមិបាត់ហើយ ភូមិស្រែចារ ភូមិដូនប៉ុក ភូមិដូនមាស១ ភូមិដូនមាស២ ភូមិដូនមាស និងភូមិអូរតាញាន៣ នៃឃុំស្រែចារ
  • ភូមិសែនអភិវឌ្ឍន៍ ភូមិគ្រញូង៣ ភូមិ១០៤ ភូមិអូរចរចាមានជ័យ ភូមិអូរសែនជ័យ ភូមិការបួនសែនជ័យ និងភូមិប្រឹមប្រិយ នៃឃុំគ្រញូងសែនជ័យ

ក្នុងដំណើរចុះពិនិត្យដំណើរការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានមេភូមិដូនប៉ុក នៅឃុំស្រែចារ ស្រុកស្នួ​ល​ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេ​ត្ត​ក្រចេះ បានលើកឡើងថា ក្រសួងមហាផ្ទៃសម្រេចបង្កើតនូវភូមិថ្មីនេះ គឺសំដៅធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រង និង​ងា​យស្រួលក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសបង្ខិតសេវាសាធារណៈឲ្យកាន់តែកៀកជិតមូលដ្ឋានប្រជា​ពល​​រដ្ឋដាច់ស្រយាល កុំឲ្យពិបាកក្នុងទទួលសេវាតម្រូវការចាំបាច់នានា ក្នុងការប្រកបរបរប្រចាំថ្ងៃ។

គួររម្លឹកផងដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតភូមិចនួន ១៥ ក្នុងខេត្តពោធិ៍សាត់ផងដែរ។ (អានបន្ថែម និង បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]