រដ្ឋសម្រេចហាមបើកប្រតិបត្តិការកាស៊ីណូនៅកែប និងកំពតជាផ្លូវការ លើកលែង២តំបន់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ហាមឃាត់  មិនឱ្យមានប្រតិបត្តិការកាស៊ីណូនៅក្នុងខេត្តកែប និងកំពត ដោយលើកលែងតំបន់ចំនួន២ គឺតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។ នេះបើតាមសេចក្តីសម្រេចលេខ ១១០ សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ការសម្រេចបែបនេះ ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច សម្រាប់បម្រើដល់វិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍។

គួររំលឹកថា សម្តេចបវរធិបតី ក៏ធ្លាប់បានណែនាំឱ្យអ្នកវិនិយោគលើវិស័យកាស៊ីណូនេះ ទៅបង្កើតតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដោយលើកទឹកចិត្តចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើម នៅក្នុងខេត្តកំពត​ និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនល្បីមកពីហុងកុងចំណាយជាង $៥៥លាន ទិញយកកាស៊ីណូ Star Vegas នៅប៉ោយប៉ែត  

ក្រុមហ៊ុន Donaco International ដែលជាម្ចាស់កាស៊ីណូ Star […]

ជប៉ុនសម្រេចបើកកាស៊ីណូលើកដំបូងបង្អស់ក្នុងប្រទេសតម្លៃ  ១៣ពាន់លានដុល្លារ

រដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យបើកកាស៊ីណូស្របច្បាប់ជាលើកដំប […]