រដ្ឋស្នើឯកជនពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តព្រះសីហនុបន្ថែមទៀត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យក្រុមហ៊ុនអានកូ ពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត ពិសេសនៅតាមស្រុកនានាដែលកំពុងអភិវឌ្ឍ ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រធំៗ ៣ ដែលអាចផលិតទឹកស្អាតបានជាង ១៦ ម៉ឺនម៉ែត្រគូប/ថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាក់សំណើនេះក្នុងកិច្ចចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មប្មទឹកស្អាតរបស់ក្រុមហ៊ុន អានកូ នៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ។

ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ គឺដើម្បីបំពេញតម្រូវការ ក៏ដូចជាដើម្បីជំរុញដល់ការអភិវឌ្ឍ និងការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអានកូ មានស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត ចំនួន៣កន្លែង ដោយមានសមត្ថភាពផលិតទឹកបានចំនួន ១៦ម៉ឺនម៉ែត្រគីប/ថ្ងៃ ក្នុងនោះទំនប់ទី១អាចផលិតបាន ៤ម៉ឺនម៉ែត្រគូប ទំនប់ទី២ ផលិតបាន ៦ម៉ឺនម៉ែត្រគូប និងទំនប់ទី៣ មានសមត្ថភាពផលិតចំនួន ៦ម៉ឺនម៉ែត្រគូប។

បច្ចុប្បន្ន ក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ជូនប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស នៅក្នុងក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

ក្រៅពីការផលិតទឹកស្អាត ខេត្តព្រះសីហនុក៏មាន រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ ២កន្លែង ដែលអាចចម្រោះទឹកកខ្វក់បានជាង ១២.០០០ ម៉ែត្រគូប/ថ្ងៃ ខណៈរោងចក្រទី ៣ សមត្ថភាព ២០.០០០ម៉ែត្រគូប កំពុងសាងសង់។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]