រដ្ឋអនុញ្ញាតឱ្យឯកជនសិក្សា និងវិនិយោគសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរី

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យសម្ព័ន្ធក្រុមហ៊ុនហ្វូខឺស (FOCUS Consortium) ដែលដឹកនាំដោយក្រុមហ៊ុនហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រ ឯ.ក សិក្សា និងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី​។ នេះបើតាមសេចក្តីជូនដំណឹងលេខ ៤១ សជណ.ហធ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះផងដែរ ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋាន រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះអាចវិនិយោគអភិវឌ្ឍជាទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី ក្រោមទម្រង់ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ថែមទៀតផង។

លើសពីនេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះ ឱ្យស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group របស់ចិន ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរីម្តងរួចមកហើយ។ (អានបន្ថែម)

គួររំលឹកថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ សម្រាប់ជំហានដំបូង គម្រោងនេះនឹងត្រូវសាងសង់លើដី ៣០០ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]