រដ្ឋាភិបាលកម្ពុជាចេញប្រកាសហាមបង្ហោះដ្រូនក្នុងតំបន់សំខាន់ៗជាង ២០ទីតំាងនៅទូទាំងប្រទេស

ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅកម្ពុជា បានប្រកាសកំណត់យកទីតាំងជាង ២០កន្លែង ហាមមិនឱ្យអាកាសយានគ្មានមនុស្សបើក ឬ(ដ្រូន) បង្ហោះកាត់ជាដាច់ខាត។

នេះបើតាមប្រកាសអន្តរក្រសួងលេខ ១៦៤៤ប្រក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានកំណត់ការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬ(ដ្រូន)  ព្រមទាំងកំណត់អំពីវិធានការសន្តិសុខក្នុងការប្រើប្រាស់ដ្រូន។

បន្ថែមពីនេះ ប្រកាសអន្តរក្រសួងនេះ អនុវត្តតែចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលអាចផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើង លើកលែងតែអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ។

ប្រកាសអន្តរក្រសួងនេះ បានកំណត់តំបន់ហាមឃាត់ជាង ២០ទីតាំង ដែលមិនអនុញ្ញាតឱ្យបង្ហោះដ្រូនកាត់ជាដាច់ខាត ទីតាំងទាំងនោះមានដូចខាងក្រោម៖

  • ព្រះបរមរាជវាំង
  • ស្ថាប័នរដ្ឋ
  • មន្ទីរពេទ្យ សាលារៀន និងផ្សារ
  • ពហុកីឡាដ្ឋាន
  • តំបន់រមណីយដ្ឋានអង្គរ និងបរិវេណប្រាសាទ
  • លំនៅឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី
  • និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និងអង្គការអន្តរជាតិ
  • មូលដ្ឋានយោធា និងមូលដ្ឋាននគរបាលជាតិ
  • ទីតាំង ឬឃ្លាំងស្តុកសារធាតុងាយឆេះ ឬងាយផ្ទុះឆេះ
  • ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ រោងចក្រចម្រាញ់ប្រេង ឧស្ម័ន រ៉ែ រោងចក្រអគ្គិសនី និងអនុស្ថានីយអគ្គិសនី។

បុគ្គលដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលអាចផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើង ត្រូវធ្វើស្វ័យប្រកាសទិន្នន័យដ្រូន នៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ នៃទីកន្លែងដែល ដ្រូនស្ថិតនៅ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកកាន់កាប់ដ្រូនប្រភេទនេះ មិនត្រូវបង្ហោះលើសកម្ពស់ ២០ម៉ែត្រ គិតចាប់ពីផ្ទៃដី ឬផ្ទៃទឹក លើកលែងតែមានការអនុញ្ញាតពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]