រដ្ឋាភិបាលកម្ពុជាចេញសារាចរឱ្យពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់ថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រើប្រាស់ថវិកាចំណា​​យរបស់ខ្លួន ឱ្យបានហ្មត់ចត់ និងប្រុងប្រយ័ត្នបំផុត ជាពិសេសកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់។ នេះបើតាមសារាចរ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤

សារាចរនេះ បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវកាត់ព្យួរទាំងស្រុងរាល់ការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលតម្រូវឱ្យរដ្ឋបាលទាំងនេះ ត្រូវផ្អាករាល់គ្រោងដែលប្រើប្រាស់ចំណូលដែលបានពីការបែងចែកចំណូលសារពើពន្ធនេះ។

បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ និងបានណែនាំត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំង​ផ្ញើរមកក្រសួងយ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ដោយឡែក រដ្ឋបាលខេត្តដទៃទៀត ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

ចំពោះរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ក៏ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញផងដែរ។

រីឯ រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកាឆ្នាំ ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាពដែលរងផលប៉ះពាល់ពីការកាត់ព្យួរ ឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]