ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្ដាហ៍មុន។
បើយោងតាម ឯកឧត្តម វ៉ាស៊ីម សុរិយា កាលពីខែ កញ្ញាកន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ (អានបន្ថែម)
ប៉ុន្តែរដ្ឋមិនទាន់សម្រេចយកប្លង់ណាមួយឡើយ ដោយនឹងពិចារណាលើកត្តាផ្សេងៗទៀតជាច្រើន។
ទន្ទឹមនឹងនេះ កន្លងទៅ JICA ក៏បានបញ្ចប់ការសិក្សាលើគម្រោងល្បឿនលឿនភ្នំពេញ-បាវិតនេះ ផងដែរ ប៉ុន្តែដោយសារថ្លៃនៃការស្ថាបនាខ្ពស់ រាជរដ្ឋាភិបាលកំពុងពិចារណា ជ្រើសរើសយកគម្រោងដែលមានតម្លៃទាបជាង។
ឯកឧត្តម ថ្លែងថាបញ្ជាក់ថា៖ “យើងមានការសិក្សារបស់ជប៉ុនមួយដែរ ចឹងយកមកប្រៀបធៀបគ្នា ចឹងយើងមានបញ្ហាបច្ចេកទេស ដែលខ្ញុំមិនអាចជម្រាបជូនបាន”។
គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងក្លាយជាល្បឿនលឿនទីពីរ នៅកម្ពុជា បើរដ្ឋាភិបាលសម្រេចសាងសង់ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងស្ថិតនៅក្នុងការសាងសង់។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។