ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន China Road and Bridge Corporation កំពុងសិក្សា និងរៀបចំសាងសង់ផ្លូវជាតិមួយខ្សែប្រវែង ៧២គីឡូម៉ែត្រ តភ្ជាប់ពីបាត់ដំបង ទៅខេត្តសៀមរាប។
កិច្ចប្រជុំ ដើម្បីវាយតម្លៃប៉ះពាល់បរិស្ថាន លើគម្រោងសាងសង់ផ្លូវជាតិនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ តុលា នេះ ដោយមានការចូលរួមពីតំណាង ក្រុមហ៊ុនសាងសង់ និងមន្ត្រីអន្តរក្រសួង ដែលពាក់ព័ន្ធ។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាព និងសូមគាំទ្រ ចំពោះគម្រោងសាងសង់ផ្លូវជាតិនេះ។ ហើយក្រុមការងារបច្ចេកទេស នឹងបន្តនីតិវិធីសិក្សាលើផលប៉ះពាល់បរិស្ថាន ដោយសហការជាមួយនឹងក្រសួងបរិស្ថាន។
ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយ សំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទកាលពីខែ មីនា កន្លងទៅ។
បើយោងតាមប្រសាសន៍របស់សម្ដេច ផ្លូវនេះផងដែរ អាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ (អានបន្ថែម)
