ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗចំនួន ៣ខ្សែ នៅឆ្នាំក្រោយ ដែលផ្លូវទាំង៣ ខ្សែនេះ រួមមាន ផ្លូវជាតិលេខ៤១ (តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣) ផ្លូវជាតិលេខ៣១ (តភ្ជាប់ពីបែកគូសមកកំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (តភ្ជាប់ពីកំពតទៅកែប)។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ ឯកឧត្ដមបានបន្តទៀតថា៖ «គម្រោងបីនេះបានចរចារសព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុទៅចុះហត្ថលេខាដើម្បីទទួលប្រាក់កម្ចី គ្រោងសាងសង់នៅពេលណា វាស៊ីសងលើក្រសួងសេដ្ឋកិច្ចទទួលបានប្រាក់ពេលណាយើងបើការដ្ឋានពេលនោះ។»
ដោយឡែកចំពោះថវិកាសម្រាប់ការសាងសង់ផ្លូវនីមួយៗ ឯកឧត្តមមិនទាន់មានការបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ផងដែលថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ (អានបន្ថែម)
