ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដាក់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីជ្រោយចង្វារទៅ ដល់ស្វាយជ្រុំ ជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។
សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។
«កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ» សម្ដេចបានបន្ត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងសិក្សានៅទីតាំងនោះនៅចុងខែកុម្ភៈឆ្នាំ ២០២០ នេះ។
ក្រៅពីស្ពានមួយខ្សែនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េ ពិចារណាផ្ដល់ជំនួយលើស្ពានអរិយក្សត្រ-ក្ដីតាកុយផង ផងដែរ ដែលបច្ចុប្បន្នកំពុងសិក្សា។
គួរបញ្ជាក់ផងដែរថា តំបន់អរិយក្សត្រ និងស្វាយជ្រុំ គឺជាតំបន់ដែលកំពុងតែមានសក្ដានុពល ដែលនឹងប្រែក្លាយតំបន់នេះជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំនេះ។ (អានបន្ថែម)


