រដ្ឋាភិបាលអនុញ្ញាតការស្វែងរករ៉ែប្រេងកាតក្នុងប្លុក D

ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត នៅក្នុងប្លុក D ក្នុងដែនសមុទ្រខ្មែរ ឲទៅក្រុមហ៊ុន Cambodia Resources Energy Development Co.។

ការចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត គឺធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយការចាប់ផ្តើមរុករករ៉ែប្រេងកាត និងចាប់ផ្តើមនៅឆ្នាំ២០២០។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្កនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។

ឯកឧត្តម ជៀប សួរ មានប្រសាសន៍ថា ការចុះហត្ថលេខាកិច្ចព្រមព្រៀង គឹដើម្បីធ្វើការសិក្សា ស្រាវជ្រាវ អណ្តូងប្រេងកាតក្នុងប្លុក D។

អណ្តូងប្រេងក្នុងប្លុក D មានទំហំ ៥ ៥០០ គឺឡូម៉ែត្រក្រឡា លាតសន្ធឹងលើផ្នែកមួយនៃដែនសមុទ្រខ្មែរ ក្នុងឈូងសមុទ្រប្រទេសថៃ។

ឯកឧត្តម ជៀប សួរ បញ្ជាក់ថា៖ “កិច្ចព្រមព្រៀងមានរយៈ៣០ឆ្នាំ ក្នុងហ្នឹងរយៈពេលសិក្សាស្រាវជ្រាវ ៧ឆ្នាំ គាត់អាចបន្តដល់ ១០ឆ្នាំ បើសិនគាត់រកឃើញប្រេង គាត់បន្តទៀត រហូតដល់ ៣០ឆ្នាំ តាមច្បាប់ប្រេងកាត”។

កិច្ចព្រមព្រៀងប្រេងកាតនេះ គឺជាកិច្ចព្រមព្រៀងទីពីរ បន្ទាប់ពីកិច្ចព្រមព្រៀងទីមួយ វិនិយោគដោយ ក្រុមហ៊ុន KrisEnergy ដែលចូលដល់ដំណាក់កាលផលិត គ្រោងនៅក្នុងឆមាសទីមួយ ឆ្នាំ២០២០។(អានបន្ថែម)

ក្រសួងរ៉ែ បញ្ជាក់ថា កិច្ចព្រមព្រៀងប្រេកាត ក្នុងប្លុក VIII កំពុងស្ថិតក្នុងការចរចា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]