រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។

ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។

គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ ៤៦% សម្រាប់វៀតណាម ដែលជាកន្លែងផលិតគ្រឿងបន្លាស់អេឡិចត្រូនិចច្រើនបំផុត។ ថ្ងៃផុតកំណត់នេះ នឹងជាដង្កៀបមួយបន្ថែមទៀតសម្រាប់ប្រភពនាំចូលពីតំបន់ទាំងនោះ។

លោក Beatriz Valle អ្នកវិភាគជាន់ខ្ពស់នៅ GlobalData បានកត់សម្គាល់ថា ការខ្នះខ្នែងក្នុងការអនុវត្តពន្ធគយរបស់សហរដ្ឋអាមេរិកហាក់ដូចជាផ្ទុយគ្នានឹងគោលនយោបាយ ព្រោះវានឹងធ្វើឱ្យខូចដល់ផែនការរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តទីផ្សារ AI៖ “ពន្ធគយនឹងមានផលវិបាកដោយអចេតនានៃការធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ការប្រកួតប្រជែងសកលសម្រាប់ភាពជាអ្នកដឹកនាំ AI។ ពន្ធគយវានឹងជះឥទ្ធិពលផ្ទុយ ហើយពិតណាស់ វានឹងបែរជាជួយពង្រឹងទីផ្សារ semiconductor របស់ចិនទៅវិញ”។

“ផលវិបាកដែលមិនចង់បានមួយផ្សេងទៀតនឹងមានការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យនៅទីផ្សារក្នុងស្រុកតាមប្រទេសនីមួយៗ ដើម្បីជៀសវាងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលកើតចេញពីរនាំងពន្ធគយអាមេរិក។ វានឹងជំរុញឱ្យមានសក្ដានុពលថ្មីក្នុងចំណោមក្រុមហ៊ុនកុំព្យូទ័រ cloud នៅអឺរ៉ុប ដោយសារតែអាជីវកម្មត្រូវស្វែងរកជម្រើសជំនួសសម្រាប់ hyperscalers ដែលជាអ្នកផ្គត់ផ្គង់សេវាកម្ម cloud ដល់ក្រុមហ៊ុនធំៗ ដែលជាធម្មតា ក្រុមហ៊ុនទាំងនេះសុទ្ធតែមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អធិបតេយ្យភាព និងអនុលោមភាពទៅលើតម្លៃ ជាមួយភាពយឺតយ៉ាវ និងបញ្ហាសុវត្ថិភាពនឹងនាំទៅរកការពិចារណាមូលដ្ឋានកុំព្យូទ័រ cloud តូចៗដែលមានមូលដ្ឋាននៅអឺរ៉ុប។”

ក្រឡេកមើលទិដ្ឋភាពទូទៅជាសកល វានឹងមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារធាតុផ្សំជាច្រើនដែលប្រើក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវនាំចូលពីប្រភពអន្តរជាតិ។ ក្រុមហ៊ុនអាមេរិកប្រហែលជាត្រូវពិចារណាឡើងវិញនូវផែនការពង្រីករបស់ពួកគេ នៅពេលដែលតម្រូវការផ្សេងៗ ដូចជាម៉ាស៊ីនភ្លើង កុងតាក់ និងម៉ាស៊ីនបំលែងថាមពលមានតម្លៃកើនឡើង។ ធាតុផ្សំដែលប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានទទួលស្គាល់ពីតម្រូវការខ្ពស់រួចទៅហើយ សូម្បីតែមុនពេលដាក់ចេញវិធានការពន្ធគយចុងក្រោយបង្អស់ក៏ដោយ។ Hardware សំខាន់ៗរួមទាំងខ្សែបណ្តាញ និងឧបករណ៍ម៉ាស៊ីនមេធំៗនឹងមានតម្លៃកាន់តែថ្លៃ។ សំណើសាងសង់ថ្មីនេះ នឹងរងផលប៉ះពាល់ ដោយសារភាពខ្វះខាតគ្រឿងបន្លាស់ថាមពល ឬ ប្រព័ន្ធម៉ាស៊ីនត្រជាក់ជាពិសេសសម្រាប់ Hardware នឹងកាន់តែកកស្ទះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ សរុបមក រនាំងពន្ធគយអាមេរិកមានន័យថា អ្នកផ្គត់ផ្គង់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យនឹងឡើងថ្លៃ ជាឧទាហរណ៍ អ្នកផ្គត់ផ្គង់កន្លែងជួលនៅក្នុងមជ្ឈមណ្ឌលទិន្នន័យនឹងដំឡើងថ្លៃដល់អតិថិជនរបស់ខ្លួនបន្តគ្នា។ ទាំងអស់នេះក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារពិភពលោកផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]