រយៈពេល៩ខែ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារកចំណូលបាន ៥,៧ពាន់លានរៀល តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រមូលចំណូលប្រមាណ ៥,៧ពាន់លានរៀល ស្មើនឹងប្រមាណជា ៣៥% នៃចំណូលពីសេវាសាធារណៈរបស់ខ្លួន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

បើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ឱ្យដំណើរការ​តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ មក។ ប្រព័ន្ធថ្មីនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub។

តាមរយៈសហប្រតិបត្តិការនេះ បានបង្ហាញឱ្យឃើញនូវការបង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម សម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្តល់ជម្រើសដ៏សំបូរបែបដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ក្នុងការទូទាត់ប្រាក់កម្រៃសេវា។

ប្រព័ន្ធ cdcOSP នេះ ត្រូវបានរៀបចំឡើង ដើម្បីប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។

ក្រៅពីប្រព័ន្ធខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងធ្វើការតភ្ជាប់ថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub របស់ខ្លួន ជាមួយនឹងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX, ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលទិន្នន័យក្រសួងមហាផ្ទៃ MoIDX, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ NRMIS ព្រមទាំងឈានទៅតភ្ជាប់ប្រព័ន្ធជាមួយអន្តរ-ក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងក្រសួងស្ថាប័នផ្សេងៗ ទៀតក្នុងដំណាក់កាលបន្តបន្ទាប់នាខាងមុខ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អាម៉េរិក រួមគ្នាជំរុញផែនការរៀបចំបង្កើតសួនឌីជីថលនៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ទិដ្ឋភាពឌីជ […]

Cupix បន្ថែម CupixWorks ទៅក្នុង Bentley ដំណើរការដោយកម្មវិធី iTwin

ដំណោះស្រាយសំណង់ឌីជីថលតែមួយគត់ដែលអាចឱ្យគ្រប់ដំណាក់កាលនៅក […]

ដំណើរឆ្ពោះទៅបច្ចេកវិទ្យាឌីជីថល ដើម្បីភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ!

ឱកាសនេះ គឺជាពេលវេលាដ៍ល្អក្នុងការចាប់ផ្តើមរៀបចំឱ្យមានប្រ […]