ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានអនុភាពផលិតថាមពលទំហំ ៧០០មេហ្គាវ៉ាត បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៨ ខែធ្នូ នៅស្រុកសឹ្ទងហាវ ខេត្តព្រះសីហនុ ដែលគ្រោងបញ្ចេញថាមពលនៅឆ្នាំ ២០២២ ខាងមុខ។
រោងចក្រថាមពលអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនចិន China Huadian Hong Kong Company Limited (CHDHK) និងក្រុមហ៊ុនក្នុងស្រុក Cambodia International Investment Development Group Co Ltd (CIIDG)។
រោងចក្រនេះ ប្រើទុនវិនិយោគប្រមាណជាង ១.២ ពាន់លានដុល្លារ។
រោងចក្រថាមពលធ្យូងថ្មីនេះ ចែកចេញជាពីរដំណាក់កាល ដោយរោងចក្រអគ្គិសនីអនុភាព ៣៥០មេហ្គាវ៉ាត នឹងចាប់ផ្តើមបញ្ចេញថាមពលនៅឆ្នាំ២០២២ និងរោងចក្រថាមពល អនុភាព៣៥០ មួយទៀត នឹងបញ្ចេញថាមពលនៅឆ្នាំ២០២៣។ នេះបើយោងតាម លោក វិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល។
លោក វិចទ័រ ហ្សូណា ថ្លែងថា៖ “ការវិនិយោគរោងចក្រថាមពលអគ្គិសនីមួយនេះ មានសារសំខាន់ណាស់ ភ្ជាប់ចូលបណ្តាញជាតិ ដោយសារាជរដ្ឋាភិបាលចង់បង្កើនថាមពលបន្ថែមដើម្បីឆ្លើយតបតាមតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនានា”។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power បានដំណើរការរោងចក្រថាមពលអគ្គិសនី ដែលមានអនុភាពផលិតថាមពលសរុប ៤០៥មេហ្គាវ៉ាត នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន កម្ពុជាមានរោងចក្រថាមពលអគ្គិសនី ដែលមានអនុភាព ៥០៥ មេហ្គាវ៉ាត ក្នុងនោះ ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power ផលិត ៤០៥ មេហ្គាវ៉ាត និងក្រុមហ៊ុន CEL I របស់ម៉ាឡេស៊ី ផលិតថាមពល ១០០មេហ្គាវ៉ាត។
ជាមួយគ្នានេះ រោងចក្រថាមពលអគ្គិសនីមួយទៀត មានអនុភាពផលិតថាមពល ២០០មេហ្គាវ៉ាត កំពុងស្ថិតក្នុងការសាងសង់ នៅខេត្តឧត្តមានជ័យ៕

