វិទ្យាស្ថានERIA គ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូនៅកម្ពុជា ដោយផ្តោតតាមប្រភេទឧស្សាហកម្ម

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) បានសន្យាថា នឹងបន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូនៅកម្ពុជា សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្មនៅកម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក WATANABE Tetsuya ប្រធានវិទ្យាស្ថាន(ERIA) នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន ERIA ជម្រាបជូនសម្ដេចពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែប្រសើរ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ក្នុងការ​សិក្សាសមិទ្ធិលទ្ធភាពនេះ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​នេះឱ្យបានរលូន។

គួរថា តាមរយៈជំនួបខាងលើនេះដែរ វិទ្យាស្ថាន ERIA ក៏ប្តេជ្ញាជំរុញការវិនិយោគជប៉ុននៅកម្ពុជា ឱ្យកាន់តែកើនឡើងថែមមួយកម្រិតទៀតផងដែរ។

គួររំលឹកថា កន្លងទៅថ្មីៗនេះ វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ក៏បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម)

ជាមួយនឹងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពី ERIA និង JDI កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួនក្នុងនាមជាទិសដៅសម្រាប់អ្នកវិនិយោគអន្តរជាតិ ជំរុញបរិយាកាសសេដ្ឋកិច្ចដ៏រឹងមាំ និងចម្រុះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វ […]

ជប៉ុនស្នើកម្ពុជា សិក្សាទីតាំងចំនួន២កន្លែង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង

  ក្រោយវិទ្យាស្ថាន(ERIA) បានបង្ហាញផែនការបង្កើតតំបន […]

ជប៉ុនបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យក […]