វិធីប្រើ AI ​ ឱ្យបង្រៀនយើងឱ្យចេះប្រើកម្មវិធីវិស្វកម្មសំណង់ថ្មី ឬកម្មវិធីស្មុគស្មាញផ្សេងទៀត

លោក Kyle Rosenmeyer ដែលជាអ្នកដឹកនាំផ្នែកការរចនាម៉ូដនៅក្រុមហ៊ុន VHB កាលពីថ្មីៗនេះ បានបង្កើតប្រព័ន្ធ AI មួយដោយប្រើ Copilot Studio របស់ Microsoft ដើម្បីជួយបង្រៀនវិស្វករឱ្យចេះប្រើកម្មវិធី Bentley ដែលស្មុគស្មាញ ពោលគឺជួយឱ្យវិស្វករមានពេលផ្ដោតលើការងារជាក់ស្ដែង ជាជាងការទៅចំណាយពេលច្រើនដើម្បីរៀនពីវិធីប្រើកម្មវិធីថ្មីៗ។

AI របស់ Rosenmeyer ដើរតួទាំងជាអ្នកបង្រៀន ជាលេខា និងជាអ្នកផ្ដល់ដោះស្រាយ នៅពេលវិស្វករមានចម្ងល់ ឬមានបញ្ហាទាក់ទងនឹងការប្រើកម្មវិធីរបស់ Bentley ដូចជា OpenRoads ឬ ProjectWise  ជាដើម។

AI ជាដំបូងនឹងរៀនពីកម្មវិធីដូចខ្លួនឯង បន្ទាប់វានឹងទៅស្រាវជ្រាវនៅតាមប្រភពផ្សេងៗដូចជា​គេហទំព័របស់ Bentley ប្លុក ឯកសារផ្លូវការ វីដេអូក្នុង YouTube និងពិសេស Forum ដែលវិស្វករជជែកពិភាក្សាពីិកម្មវិធីទាំងនេះ ។

បន្ទាប់មក AI នឹងមានទិន្នន័យគ្រប់យ៉ាងទាក់ទងនឹងរបៀបប្រើកម្មវិធីនេះ។ ប៉ុន្តែ វានឹងបង្រៀនវិស្វករតែចំណុចសំខាន់ៗចាំបាច់ប៉ុណ្ណោះ ហើយពន្យល់ទៅវិស្វករ ឬឆ្លើយតែសំណួរណា វិស្វករចង់ដឹងប៉ុណ្ណោះ។

លោក Rosenmeyer បាននិយាយថា វិស្វករមិនមែនមានតួនាទីមករៀនពីកម្មវិធីទេ ពួកគេមានតួនាទីសង់ហេដ្ឋារចនាសម្ព័ន្ធ ហើយ AI ននឹងជួយធ្វើលេខាផ្ដល់ចម្លើយទាក់ទងនឹងវិធីប្រើកម្មវិធី ដើម្បីសម្រួលឱ្យវិស្វករផ្ដោតលើការងារស្នូលរបស់ពួកគេ។

គាត់អះអាងថា ឧបករណ៍នេះបានជួយគាត់ចំណេញពេលជាង 100 ម៉ោងកាលពីឆ្នាំមុន ហើយដោយផ្អែកលើការស្ទង់មតិរបស់ក្រុមហ៊ុន វាបានជួយអ្នកប្រើប្រាស់ផ្សេងទៀតចំណេញពេលប្រមាណពី 1 ទៅ 2 ម៉ោងក្នុងមួយសប្តាហ៍។

សម្លឹងទៅមុខរយៈពេល ៥ ឆ្នាំ លោក Rosenmeyer វិស្វករនឹងមានលេខាជា AI ដែលអាចឆ្លើយនឹងសំណួរអ្នកគ្រប់យ៉ាង។ នេះគឺជំហានមួយឆ្ពោះទៅរកការបង្កើត “Physical AI” និងមនុស្សយន្តសម្រាប់ប្រើក្នុងការដ្ឋានសំណង់។ នៅពេលគ្រប់យ៉ាងអាចដំណើរការដោយខ្លួនឯងបាន យើងត្រូវការប្រព័ន្ធ AI ដើម្បីជួយគ្រប់គ្រង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]