វិមានឯករាជ្យអមដោយសួនប្រវត្តិសាស្រ្តនៅក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករា​ជ្យ​ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)

វិមានឯករាជ្យ បានសាងសង់លើផ្ទៃដីទំហំ ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី ១៣,៨៥០ម៉ែត្រការ៉េ និងចែកជា ៥តំបន់។

ឯកឧត្តម បានបន្តថា តំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត, តំបន់រម្លឹកប្រវត្តិសាស្រ្ត, តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព និងតំបន់រង់ចាំ។

ឯកឧត្តម បានបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានចាក់ពង្រីកសួនខាងកើតមាត់ស្ទឹងសង្កែបន្ថែមទៀតដែរ។ ចំពោះគម្រោងការកែលម្អរសួនធ្នង់ ៥៣ វិញ មានដាំដើមធ្នង់ចំនួន ៥៣ដើម មានកន្លែងអង្គុយ ផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ហើយគម្រោងជួសជុលចាក់កៅស៊ូជុំវិញវិមានឯករាជ្យមានទំហំ ១១,៥៤៣ម៉ែត្រការ៉េ។

ជាចុងក្រោយ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញជំនឿចិត្តថា វិមានឯករាជ្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង ព្រមទាំងអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]