វិស័យសំណង់រួមចំណែក ១១,៥ ភាគរយ នៃកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨

វិស័យសំណង់បានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ។

ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្ នាំ២០១៨ ត្រូវបានដំឡើងដល់ ៧ភាគរយ ដែលក្នុងនោះវិស័យសំណង់តែមួយគត់ រួមចំណែក ១១,៥ ភាគរយ បន្ទាប់ពីការនាំចេញដែលរួមចំណែក ១១,៦ ភាគរយ និងទេសចរណ៍ ១២,៥ ភាគរយ។

យោងទៅតាមប្រសាសន៏របស់ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនជាលំដាប់។

ឯកឧត្ដមបានថ្លៃងទៅកាន់ក្រសួងព័ត៌មានថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបន្តរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងវិស័យនាំចេញ វិស័យទេសចរណ៍ វិស័យសំណង់ និងវិស័យកសិកម្មដែលរួមគ្នាធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ មានភាពរឹងមាំ។

ទន្ទឹមនឹងនេះផលប័ត្រប្រាក់កម្ចីសម្រាប់វិស័យសំណង់និងអចលនទ្រព្យ ក៏បានកើនឡើងផងដែរ។

បើយោងតាមរបាយការណ៍ដដែលនេះ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៨ ផលប័ត្រប្រាក់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបបានកើនឡើងរហូតដល់ ២២,៥ ពាន់លានដុល្លារពោលគឺកើនឡើងរហូតដល់ ១៨,៨ ភាគរយ។

ក្នុងចំណោមពាណិជ្ជកម្មទាំងអស់ កម្ចីសម្រាប់វិស័យសំណង់និងអចលនទ្រព្យ គឺស្មើនឹង ១៦,៥ ភាគរយនៃផលប័ត្រកម្ចីសរុបពីធនាគារ និង ៤ ភាគរយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ជាក់ស្តែងណាស់ តួលេខខាងលើនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃគម្រោងវិនិយោគក្នុងវិស័យសំណង់។ ក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០១៨ គម្រោងសាងសង់ចំនួន ៥៨៦ គម្រោងដែលមានតម្លៃវិនិយោគជាង ៣៥៦ លានដុល្លារអាមេរិកត្រូវបានអនុម័ត នេះបើយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។ ទោះជាយ៉ាងណាក្ដីចំនួននេះគឺនៅទាបជាងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]