ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ប្រមុខការទូតកម្ពុជា និង កូរ៉េខាងត្បូងបានជួបពិភាក្សាទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ។ ក្នុងឱកាសនោះ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបង្កើនកម្ចីសម្បទានពី ៣៥០លានដុល្លារអាមេរិក ដល់៧០០លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០១៩-២០២៣។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។
តើការបង្កើនថវិកាកម្ចីរបស់កូរ៉េ ៧០០ លានដុល្លារ នេះអាចនឹងធ្វើឱ្យគម្រោងសិក្សាស្ពានស្វាយជ្រុំអាចលេចចេញជារូបរាងឬយ៉ាងណា?
ព្រោះកន្លងមក សាធារណរដ្ឋកូរ៉េបានចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពាន ដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ប៉ុន្តទីតាំង និង កាលបរិច្ចេទជាក់លាក់នៃការសាងសង់ គឺមិនទាន់កំណត់នៅឡើយ ដោយហេតុថា នោះគឺជាដំណាក់កាលដំបូងនៃការសិក្សាតែប៉ុណ្ណោះ។ អានបន្ថែម
មន្ត្រីមន្ត្រីជាន់ខ្ពស់ដែលបំរើការងារនៅក្នុងស្ថានទូតកូរ៉េប្រចាំកម្ពុជាសុំមិនបញ្ចេញឈ្មោះ ធ្លាប់បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលទ្រព្យកាលពីខែមិថុនា ឆ្នាំ២០១៨ ថាគម្រោងនេះ មានលក្ខណៈលំបាកបន្តិចទាក់ទិនទៅនឹងនីតិវិធីមួយចំនួន ព្រោះតាមការសិក្សាព្រាងនៃគម្រោងសាងសង់ស្ពានស្វាយជ្រុំ គឺត្រូវចំណាយថវិការដល់ទៅរាប់រយលានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកូរ៉េចាំបាច់ត្រូវចំណាយពេលធ្វើការសិក្សាច្រើនទៀត មុននឹងសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកា៕ អានបន្ថែម
យ៉ាងណាមិញ អំឡុងនៃកិច្ចប្រជុំពីថ្ងៃទី២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា និង សាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនក្នុងនោះក៏មាន កិច្ចសហប្រតិបត្តិការលើវិស័យ គមនាគមន៍ផងដែរ សង្ឃឹមថាស្ពានឆ្លងទៅកាន់តំបន់អរិយក្សត្រទំនងនឹងអាចលេចចេញជារូបរាងក្រោមកម្ចីថវិកាដ៏ធំមួយនេះ៕