សណ្ឋាគារលំដាប់ពិភពលោក Hyatt Regency Phnom Penh សាងសង់បានជិតពាក់កណ្ដាលហើយ

Hyatt Regency Phnom Penh ប្រភព: Chip Mong Group

សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៣៨ភាគរយ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២០។

សណ្ឋាគារនេះបានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ២០១៧ វាគឺជាសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជាក្រោមកម្មសិទ្ធនិងសាងសង់ដោយក្រុមហ៊ុនជីបម៉ុងក្រោមថវិកាវិនិយោគ ១០០ លានដុល្លារ។

បើតាមប្រសាសន៍របស់លោក Ken Nhan, អគ្គនាយកផ្នែកNew Business Development នៃក្រុមហ៊ុនជីប ម៉ុង បានអោយដឹងថា ដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូនរហូតមក ហើយយើងនឹងញ្ចប់វាទៅតាមកាលបរិច្ឆេទដែលយើងបានគ្រោងទុក។

សណ្ឋាគារលំដាប់ពិភពលោកនេះមានទីតាំងស្ថិតនៅតាមបណ្ថោយផ្លូវលេខ ១៧៨ ក្រោយព្រះបរមរាជវាំង និងជិតសារមន្ទីរជាតិដែលជាបេះដូងនៃរាជធានីភ្នំពេញ ។ សណ្ឋាគារនេះមានកម្ពស់ ១៤ ជាន់ សាងសង់នៅលើដីប្រមាណ ១៤.០០០ ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ២៤៧ បន្ទប់ ព្រមជាមួយនិងសេវាកម្ម ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំអាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃព្រះបរមរាជវាំងទន្លេមេគង្គ និង ទន្លេសាប។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារប្រេន Hyatt Hotels Corporation នេះមានដើមកំណើតមកពីសហរដ្ឋអាមេរិកហើយបច្ចុប្បន្នមានសាខាជាង ៦០០ កន្លែងនៅជុំវិញពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]