ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott ដំបូងគេនៅកម្ពុជា បានបញ្ចប់ការសាងសង់ផ្នែកគ្រឹះហើយ ដោយរំពឹងនឹងចាប់បើកដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុននេះ។
បើតាមប្រសាសន៍របស់លោក ញ៉ាង ខាន់ អគ្គនាយកផ្នែក New Business Development នៃក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនទទួលបន្ទុកលើគម្រោងនេះ ឃើញថាដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។
លោកបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «បន្ទាប់ពីបានបញ្ចុះបឋមសិលាបុកគ្រឹះកាលពីឆ្នាំមុន បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាងសង់យ៉ាងមមាញឹក។ នៅដំណាក់កាលនេះ បានបញ្ចប់គ្រឹះគម្រោងរូចរាល់ហើយ រងចាំតែការរៀបចំសាងសង់បន្ថែមទៀតទៅគម្រោងប៉ុណ្ណោះ។ យើងរំពឹងថានឹងចាប់បើកដំណើរការឆាប់ៗនេះ ប្រមាណដើមឆ្នាំ ២០២២ »។
លោក ញ៉ាង ខាន់ បានឲ្យដឹងទៀតថា គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott នេះជាផ្នែកមួយនៃគម្រោងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកំពស់៤៥ជាន់ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម)
មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរស្ពានអាកាសប្រាំមករា គម្រោងនេះធ្វើឡើងក្រោមទុនវិនិយោគ ១៥០ លានដុល្លារអាមេរិក បន្ទាប់មានការបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់កាលពី ខែ ឧសភា ឆ្នាំ២០១៧ រវាងក្រុមជាមួយហ៊ុនជីបម៉ុងញនិង Marriot Group។
លើសពីនេះទៅទៀត សណ្ឋាគារ Fairfield by Marriott Phnom Penh គឺជាគម្រោងសណ្ឋាគារលំដាប់អន្តរជាតិទី២ របស់ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលនៅសណ្ឋាគារលំដាប់អន្តរជាតិគឺសណ្ឋាគារ Hyatt Regency Phnom Penh ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់ ៩០ ភាគរយ ហើយគ្រោងនឹងបើកដំណើរការឆ្នាំ២០២០ នេះ (អានបន្ថែម)