សភាពាណិជ្ជកម្ម និងសហគ្រិនខ្មែរ រួមគ្នាជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសហគ្រិនខ្មែរ (KE) បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ពិធីចុះហត្ថលេខាលើ MoU រវាងភាគីទាំងពីរ បានធ្វើឡើងកាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងនាឱកាសនោះ លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានឱ្យដឹងថា អនុស្សរណៈនេះ គឺដើម្បីផ្តល់ក្របខ័ណ្ឌទូទៅ និងវិសាលភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការប្តេជ្ញាចិត្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ទន្ទឹមគ្នានេះ ឯកឧត្ដម ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានចាត់ទុក កិច្ចសហប្រតិបត្តិការនេះ បានឱ្យសហគ្រិនខ្មែរ មានឱកាសជំរុញគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញដ៏ធំទូលំទូលាយរបស់សភាពាណិជ្ជកម្មកម្ពុជា ដូចជា សភាពាណិជ្ជកម្មខេត្ត ដែលផ្តល់ជាប្រយោជន៍ដល់ SMEs នៅកម្ពុជា។

MoU នេះ មានសារៈសំខាន់ក្នុងការគូសបញ្ជាក់ថា ភាគីទាំងពីរ បានសហការគ្នាលើកម្មវិធីផ្សេងៗ តាំងពីឆ្នាំ២០២២ មកម្ល៉េះ។ កម្មវិធីទាំងអស់នោះ បានជួយដល់ម្ចាស់អាជីវកម្មប្រមាណ ៤.៦២៩នាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពង្រីកបណ្តាញ ដើម្បីពង្រីកឱកាសទីផ្សារ។

គួរបញ្ជាក់ថា កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០% ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា។ (Read more)

ភាពជាដៃគូរបស់ CCC និង KE គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម និងពង្រឹងការរួមចំណែករបស់ពួកគេចំពោះសេដ្ឋកិច្ចកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]