សមាគមអ្នកសាងសង់កម្ពុជាបង្ហាញពីសក្តានុពលកម្ពុជាក្នុងវេទិកាសហប្រតិបត្តិការចិន-អ�
សមាគមអ្នកសាងសង់កម្ពុជាក្នុងនាមជាតំណាងពីប្រទេសកម្ពុជាកាលពីថ្មីៗនេះបានចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មគ្រឿងសង្ហារឹម និងក្បាច់រចនាចិន-អាស៊ាន ឬ China-ASEAN Decoration & Upholster Industry Cooperation Forum ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្នក្នុងវិស័យស្ថាបត្យកម្មនិងសំណង់ក្នុងតំបន់ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ានក្នុងវិស័យនេះនាពេលអនាគត។
វេទិកានេះរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចចិន – អាស៊ាន ឬ China-ASEAN Business Councilដែលធ្វើឡើងកាលពីថ្ងៃទី ១១ ខែឧសភានៅឯទីក្រុងShenzhenប្រទេសចិន ដែលមានតំណាងមកពីវិស័យពាណិជ្ជកម្មឧស្សាហកម្មស្ថាបត្យកម្មវិស្វកម្មនិងសហគ្រាសតុបតែងធំៗជាច្រើនរូបទាំងក្នុងប្រទេសចិននិងមកពីបណ្តាប្រទេសអាស៊ានបានមកចូលរួម។
កម្មវិធីពិភាក្សាយោបល់នេះ ក៏បានរៀបចំឡើងស្របជាមួយនឹងពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិ ឬ International Cultural Industry Expo (ICIF) Grandland Branchដែលជាពិព័រណ៍ឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសចិន។
ចំពោះចំណុចសំខាន់នៃកិច្ចប្រជុំក្នុងឆ្នាំនេះគឺការប្រកាសជាផ្លូវការនៃ “ការឯកភាពលើកិច្ចព្រមព្រៀងក្រុង Shenzhen ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាបត្យកម្មចិន – អាស៊ាននិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” ឬShenzhen Consensus on Strengthening China − ASEAN Architectural Decoration Industry Win-win Cooperatiនិងការការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មស្ថាបត្យកម្មចិន – អាស៊ាន។
លើសពីនេះក្រុមការងារក៏បានពិភាក្សាផងដែរអំពីរបៀបនៃការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការតុបតែងនិងស្ថាបត្យកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ានដើម្បីសម្រេចបាននូវគោលនយោបាយឈ្នះ – ឈ្នះ។
ជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកតំណាងអោយប្រទេសកម្ពុជានិងជាអ្នកតំណាងសមាគមអ្នកសាងសង់កម្ពុជា លោកឧកញ៉ា ជឹម ឃាន ក៏បានសម្តែងនូវការគាំទ្រយ៉ាងម៉ត់មាំចំពោះការឯកភាពនេះ។
ឧកញ៉ា ជឹម ឃានបានមានប្រសាសន៍ថា “វេទិកានេះគឺជាជំហានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីចិននិងប្រទេសទាំងអស់ដែលជាសមាជិកអាស៊ាន ដែលជាផលល្អនាពេលអនាគត។
លើសពីនេះ លោកឧកញ៉ាក៏បង្ហាញពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តជាតិ និងជម្រុញឱ្យភាគីពាក់ព័ន្ធចិនឱ្យមកវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា ជឹម ឃានបានបញ្ជាក់ថា ៖ “ក្នុងរយៈពេលបីឆ្នាំជាប់គ្នានេះ ឃើញថាការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០១៦ទំហំវិនិយោគមានប្រមាណជាង ៥ ពាន់លានដុល្លារ ហើយក្នុងឆ្នាំ ២០១៧ បានកើនឡើងដល់ទៅ ៦ ពាន់លានដុល្លារ”។
“ក្នុងចំណោមអ្នកវិនិយោគទុនបរទេសទាំងអស់នៅក្នុងឧស្សាហកម្មសំណង់នេះ អាចនិយាយបានថាវិនិយោគិនចិនជាប់ចំណាត់ថ្នាក់លេខ ១ ដែលនេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងប្រទេសកម្ពុជានិងចិន។ ដូច្នេះយើងនឹងបន្តការស្វាគមន៍និងរំពឹងថាវិនិយោគិនចិននឹងមកវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើន”លោកបានបន្ត។


- Video Advertisement -